មេដឹកនាំកូរ៉េខាងត្បូង​ទៅ​អាមេរិកស្របពេលកូរ៉េខាងជើងគំរាមកាន់តែខ្លាំង

ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក​ Moon Jae-In ត្រឡប់ទៅស្វែងរកកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះ ព្រោះតែការគំរាមកំហែងពីកូរ៉េខាងជើងកាន់តែខ្លាំង ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មបន្ថែមទៀត។​

លោក មូន ជែអ៊ីន កំពុងធ្វើយុទ្ធនាការក្នុងស្រុក​មុនពេលចេញទៅកាន់សហរដ្ឋអាមេរិក​ ដែលនេះជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសម្ព័ន្ធអាមេរិករបស់ខ្លួនមុនគេ ចាប់តាំងពីលោកស្បថចូលកាន់តំណែងកាលពីខែមុនមក។​នេះបើតាមសារព័ត៌មានChannel News Asia។​

ទីក្រុងវ៉ាស៊ីនតោនបានធានាដល់សន្តិសុខរបស់កូរ៉េខាងត្បូង និង បានដាក់កងទ័ពរបស់ខ្លួនប្រមាណ​២៨០០០ នាក់នៅកូរ៉េខាងត្បូង ដើម្បីការពារពីការគំរាមកំហែងពីកូរ៉េខាងជើង។

កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធមីស៊ីលជាបន្តបន្ទាប់ ដែលបង្ហាញថា កម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួនមានការរីកចម្រើន ហើយចាប់តាំងពីលោក​ មូន ជែអ៊ីន ឡើងកាន់តំណែងជាប្រធានាធិបតីមក កូរ៉េខាងជើងបានបាញ់សាកល្បង៥លើកហើយ នឹងបញ្ជាក់ថា មានការបាញ់បន្តបន្ទាប់ទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ