គ.ជ.ប ប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យារយៈពេលខ្លី

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជ្រើសរើសមន្រ្ដីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន១៦៣៣ក្រុម ស្មើនឹង៦១០៣នាក់ ដើម្បីបម្រើការងារនៅឃុំ សង្កាត់ រាជធានី ខេត្ដ សំរាប់ការចុះឈ្មោះនិងរៀបចំបញ្ចីបោះឆ្នោតថ្មី។

តាមការជូនដំណឹងរបស់ គ.ជ.ប បានបញ្ចាក់ថា៖ “បេក្ខជនដែលមានបំណងចង់ដាក់ពាក្យបម្រើការងារតាមមុខដំណែង សូមអញ្ចើញទៅមើលសេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើស ស្ដីពីការដាក់ពាក្យសុំ ស្ដីពីលក្ខណជ្រើសរើស និង ការដាក់ពាក្យ ការទទួលពាក្យដែលបានបិទផ្សាយនៅថ្ងៃទី ២៦ កក្កដា ២០១៦  នៅតាមសាលាឃុំនិងទីកន្លែងសាធារណៈដែលគ.ជ.ប បានកំណត់“។

ការជ្រើសរើសនេះមានមុខដំណែងដូចជាប្រធានក្រុមចុះឈ្មោះបោះឆ្នោត សមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជំនួយការអនុប្រធាន និងសមាជិកក្រុមចុះឈ្មោះបោះឆ្នោតជាការីកុំព្យូទ័រ។

ពាក្យសុំបម្រើការងារមានចែកជូនឥតគិតថ្លៃនៅតាមឃុំ-សង្កាត់នានា។ បើកទទួលពាក្យនៅថ្ងៃទី៥ សីហា ២០១៦ ម៉ោង៧ព្រឹក និងឈប់ទទួលពាក្យនៅថ្ងៃទី៩ សីហា ២០១៦ ម៉ោង១៧ៈ៣០នាទីល្ងាច។

គួរបញ្ចាក់ផងដែរថា គ.ជ.ប បានប្រកាសបញ្ជីឈ្មោះបេក្ខជនដែលបានប្រលងជាប់ជាមន្រ្ដីបុគ្គលិកជាប់កិច្ចសន្យា ក្នុងនោះមានគ្រូបង្ហាត់ដែលប្រើប្រាស់កុំព្យូទ័រច្បាស់លាស់ចំនួន៣០នាក់និងគ្រូបង្ហាត់ផ្នែកទ្រឹស្ដីចំនួន២៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ