រដ្ឋប្រមូល​ពន្ធ​បានកើនឡើងជាង៣០ភាគរយ នៅពាក់កណ្តាលឆ្នាំនេះ

រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បាន​ជាង ១ពាន់​លាន​ដុល្លារ​ សម្រាប់ពាក់កណ្តាលឆ្នាំនេះ គឺកើន​លើស​ឆ្នាំ​មុន​ជាង​៣០ភាគរយ។

ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី ២៥ កក្កដា អគ្គនាយក​ដ្ឋានពន្ធ​ដារ​បាន​ឲ្យ​ដឹង​ថា ក្នុងឆមាស​ទី​១ ឆ្នាំ​២០១៧​ នេះ​ខ្លួន​ប្រមូល​ពន្ធ​អាករបាន​ចំនួន ១ ១៩២,៤០ (មួយ​ពាន់​មូយ​រយកៅ​សិបពីរ) លាន​ដុល្លារ​អាមេរិក កើន​លើ​សឆ្នាំមុន​​ជាង៣២ភាគ​រយ (ឆ្នាំ​២០១៦បានចំនួន ១ ០៦០,២៥ លាន​ដុល្លារ) ។

អគ្គនាយក​ដ្ឋានពន្ធ​ដារ​បានឲ្យ​ដឹ​ងថា កំណើន​នេះគឺ​ ដោយសារការ​ប្រមូល​ ពន្ធ​លើ​ប្រាក់​ចំណូល​កើន​បាន​ ៣២,៨% អាករ​លើ​តម្លៃ​បន្ថែមកើន ៤៥,១% អាករ​ពិសេស​កើន​១០% និង​ពន្ធ​លើ​ប្រាក់​បៀវត្ស​មាន​ការ​កើន​ឡើង​ ៥%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ