សភា​អាមេរិក​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង

ក្រុម​សមាជិក​សភា​អាមេរិក​បាន​បោះ​ឆ្នោត​​ក្នុង​សំឡេង​ច្រើន​លើស​លប់ នៅ​ថ្ងៃ​នេះ គាំ​ទ្រ​ដល់​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ កូរ៉េ​ខាង​ជើង និង​រុស្ស៊ី ដែល​នេះ​គឺ​ជា​ការ​សម្រេច​ថ្មី​មួយ​ដែល​នឹង​​បង្ក​អរិភាព​ជាមួយ​ក្រុង​គ្រឹមឡាំង ព្រម​ទាំង​បណ្ដា​ប្រទេស​អឺរ៉ុប​ផង​ដែរ ដោយ​ព្រួយ​បារម្ភ​អំពី​ការ​សង​សឹក​ខាង​សេដ្ឋកិច្ច។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

វិធានការ​នេះ បាន​ដាក់​កម្រិត​អំណាច​របស់​​ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យ​គោរព​ទៅ​តាម​ទណ្ឌកម្ម​ទាំង​នេះ។

ប្រធាន​រដ្ឋ​សភា​អាមេរិក បាន​និយាយ​នៅ​ក្រោយ​កិច្ច​ប្រជុំ​សភា​ថា បណ្ដុំ​ទណ្ឌកម្ម​នេះ ដែល​ត្រូវ​បាន​សមាជិក​សភា ៤១៩​រូប​អនុម័ត​ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​ការ​ជជែក​គ្នា​នោះ បាន​រឹត​បន្តឹង​ទៅ​លើ​មនុស្ស​គ្រោះ​ថ្នាក់​បំផុត ដើម្បី​ផ្ដល់​សុវត្ថិភាព​ដល់​ពលរដ្ឋ​អាមេរិក។

ទណ្ឌកម្ម​ថ្មី​នេះ បច្ចុប្បន្ន ត្រូវ​បាន​បញ្ជូន​ទៅ​ព្រឹទ្ធ​សភា​ហើយ ដែល​ព្រឹទ្ធ​សភា​អាមេរិក​ក៏​បាន​គាំ​ទ្រ​ដល់​ទណ្ឌកម្ម​ថ្មី​នេះ​ដែរ ប៉ុន្តែ ត្រូវ​ជជែក​បន្ថែម​ទៀត​ថា តើ​នឹង​ដាក់​បញ្ចូល​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង ឬ​យ៉ាង​ណា។

ច្បាប់​ថ្មី​នេះ កើត​ចេញ​ពី​ការ​សម្រុះ​សម្រួល​របស់​សភា​កាល​ពី​សប្ដាហ៍​មុន ហើយ​មាន​គោលដៅ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​រុស្ស៊ី ដែល​បាន​លូក​លាន់​ចូល​ក្នុង​កិច្ចការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​មុន និង​ដែល​បាន​កាត់​យក​ទឹក​ដី​គ្រីមៀ​របស់​អ៊ុយក្រែន បញ្ចូល​ជា​ដែន​ដី​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ