អាមេរិក​​ថា កូរ៉េ​ខាង​ជើង​គ្រោង​តេស្ត​គ្រាប់​មីស៊ីល​ជា​ថ្មី​ទៀត

ក្រុម​មន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​និយាយ​កាល​ពី​យប់​មិញ​ថា មន្ទីរ​បង់តាកោណ ទទួល​បាន​សញ្ញា​មក​ថា កូរ៉េ​ខាង​ជើង​កំពុង​រៀបចំ​សាក​ល្បង​គ្រាប់​មីស៊ីល​ជា​ថ្មី​ទៀត ខណៈ​ដែល​អាមេរិក​កំពុង​ព្យាយាម​ជំរុញ​ទៅ​ចិន ឲ្យ​អនុវត្ត​ទណ្ឌកម្ម​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ មន្ត្រី​អាមេរិក​រូប​នោះ បាន​ប្រាប់​ថា ប្រសិន​ការ​ធ្វើ​តេស្ត​សាក​ល្បង​នោះ​ដំណើរការ​ទៅ​មែន អញ្ចឹងការ​សាក​ល្បង​នោះ ប្រហែល​ជា​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា​នេះ ពោល​គឺ​នៅ​ចំ​ខួប ៦៤​ឆ្នាំ​នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​​បទ​ឈប់​បាញ់​កូរ៉េ។

កាល​បរិច្ឆេទ​នោះ គឺ​ជា​ថ្ងៃ​បុណ្យ​ជាតិ​នៅ​ក្នុង​រដ្ឋ​ឯកោតែ​មាន​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ ដែល​ចាត់​ទុក​ជា​ថ្ងៃ​ជ័យជម្នះ។

មន្ត្រី​អាមេរិក​និយាយ​ថា ការ​សាក​ល្បង​អាច​ជា​គ្រាប់​មីស៊ីល​​​រយៈ​ចម្ងាយ​មធ្យម ឬ​ក៏​គ្រាប់​មីស៊ីល​អន្តរទ្វីប ដែល​ស្គាល់​ថា KN-20 ឬ​ក៏​គ្រាប់​មីស៊ីល ហ្វាសុង-១៤។

ប្រសិន​បើ​ការ​សាកល្បង​នេះ​ដំណើរការ​ទៅ​មុខ អញ្ចឹង​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុង​ព្យុងយ៉ាង​សាក​ល្បង​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប បន្ទាប់​ពី​ការ​បាញ់​សាក​ល្បង​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា ដែល​បង្ក​ឲ្យ​ពិភពលោក​ព្រួយ​បារម្ភ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ