កុមារបីនាក់លង់ទឹកស្លាប់ ខណៈឪពុកម្តាយទៅធ្វើការនៅថៃ

រូបភាពពីហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ​

កុមារា​៣នាក់​​ដែល​មាន​អាយុ​ចន្លោះ​ពី​៤​ទៅ​៥​ឆ្្នាំ រស់​នៅ​ឃុំ​សារង្គ​ ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ​ បាន​លង់​ទឹក​ស្លាប់​នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​កាល​ពី​ថ្ងៃ​សុក្រម្សិលមិញ​ នៅ​ពេល​ទៅ​នេសាទ​ត្រី​ជា​មួយ​យាយ​តា​ ខណៈ​ឪពុក​ម្តាយ​របស់​ពួក​គេ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​

តាមការចុះផ្សាយរបស់ហ្វេកប៊ុក​អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា កុមារាទាំងបីនាក់នោះ អាយុ៤ឆ្នាំម្នាក់ និង អាយុ៥ឆ្នាំពីរនាក់ពួកគេជាកូនភ្លោះ។​

នគរបាលជាតិឲ្យដឹងទៀតថា កុមារទាំងបីនាក់នោះ បាននាំគ្នាទៅលេងទឹកត្រពាំង នៅពេលដែលតា និង យាយដែលពួកគេរស់នៅជាមួយបានទៅនេសាទត្រី ដោយការរាយមងនៅទីនោះ។ ចំណែកឪពុកម្តាយរបស់ពួកគេបានទៅធ្វើការងារនៅក្នុងប្រទេសថៃ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ