យីងឡាក់​ ប្រាប់ឲ្យ ប្រាយុទ្ធ ស៊ើបករណីប្អូនរបស់លោក​ពុករលួយ

អតីតនាយករដ្ឋមន្ដ្រីថៃ យីងឡាក់ ស៊ីណាវ៉ាតត្រា

អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ប្រាប់ឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលកើតចេញពីការធ្វើរដ្ឋប្រហារ ស៊ើបអង្កេតលើប្អូនប្រុសរបស់លោកពាក់ករណីកេងបន្លំនិងប្រព្រឹត្តអំពើពុករលួយ។

លោកស្រី យីងឡាក់ ថាប្អូនប្រុសរបស់លោក ប្រាយុទ្ធ ចាន់អូចា ជាប់ពាក់ព័ន្ធនឹងការបន្លំកិច្ចសន្យាដើម្បីទាញប្រយោជន៍ចូលក្រុមគ្រួសារ។ លោកស្រីបន្តថាក្នុងនាមនាយករដ្ឋមន្ត្រី ត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យយុត្តិធម៌ក្នុងសង្គម មិនត្រូវអនុវត្តច្បាប់មួយមានស្តង់ដារពីនោះទេ។ នេះបើតាមការចុះផ្សាយរបស់ Asian correspondent។

លោកស្រី យីងឡាក់ ត្រូវពួកយោធាដែលដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ធ្វើរដ្ឋប្រហារទម្លាក់កាលពីឆ្នាំ២០១៤។ បច្ចុប្បន្នលោកស្រីកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ពួកយោធាក្រោមបទចោទពុករលួយនិង ខ្ជះខ្ជាយធ្វើឲ្យបាត់លុយជាតិក្នុងគម្រោងទិញស្រូវ ពេលដែលលោកស្រីកាន់តំណែងជានាយករដ្ឋមន្ត្រី។

លោកស្រី យីងឡាក់ ថ្លែងថា លោក ប្រាយុទ្ធមិនត្រូវគំរាមកំហែងលើករណីលោកស្រី ចំណែកប្អូនប្រុសរបស់ខ្លួនធ្វើខុសហើយមិនព្រមចាត់ការនោះទេ។ លោកស្រីសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថារាល់ចំណាត់ការលើលោកស្រីត្រូវតែជាចំណាត់ការផ្លូវច្បាប់ មិនមែនធ្វើឡើងដោយការសម្លុតគំរាមកំហែងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ