ធនាគារជាតិប្រកាសឲ្យពលរដ្ឋយកក្រដាសប្រាក់ចាស់ទៅប្ដូរយកថ្មី

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 9:35 AM | អភិបាលកិច្ចល្អ | 0 | 5627 រូបិយវត្ថុជាតិក្រដាសប្រាក់រៀល (មាស មុនី)

ធនាគារជាតិនៃកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងមានក្រដាសប្រាក់រៀល ចាស់ ទន់ ឬរហែក អាចទៅប្ដូរយកក្រដាសប្រាស់រៀលថ្មីពីធនាគារមួយនេះបាន ដោយមានទីតាំងនៅគ្រប់សាខារាជធានីខេត្ត។

នៅក្នុងសេចក្ដីជូនដំណឹងស្ដីពីយុទ្ធនាការស្រឡាញ់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ឲ្យដឹងថាការប្រកាសឲ្យប្រជាពលរដ្ឋប្ដូរយកក្រដាសប្រាក់ថ្មីនេះ ដោយថាដើម្បីគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនិងលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់ឲ្យប្រើប្រាស់រូបិយវត្ថុជាតិឲ្យកាន់តែច្រើនជាមុន។

សេចក្ដីជូនដំណឹងបញ្ជាក់ថា៖ “យុទ្ធនាការនេះនឹងផ្ដល់ឱកាសដល់ប្រជាជនគ្រប់រូប ដែលកំពុងមានក្រដាសប្រាក់រៀល ចាស់ ទន់ នឹង/ឬរហែល ឲ្យមកប្ដូរយកក្រដាសប្រាក់ថ្មីពីធនាគារជាតិនៃកម្ពុជា“។

ក្នុងសេចក្ដីប្រកាសព័ត៌មានឲ្យដឹងបន្តថា ប្រជាពលរដ្ឋអាចទៅប្ដូរក្រដាសប្រាក់ថ្មីពីធនាគារជាតិកម្ពុជាបានពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ដែលមាននៅគ្រប់សាខារាជធានីខេត្ត របស់ធនាគារជាតិនៃកម្ពុជាជារៀលរាល់ថ្ងៃធ្វើការ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required