ពលរដ្ឋខេត្តកំពង់ឆ្នាំងសាទរបន្ទាប់ពីទទួលបានសំណងពីរដ្ឋាភិបាល

ពលរដ្ឋចំនួន ៤០៣គ្រួសារ នៅស្រុកបរិបូណ៌ ក្នុងខេត្តកំពង់ឆ្នាំង​ សាទរ បន្ទាប់ពីទទួលបានសំណងយ៉ាងពេញចិត្តពីរដ្ឋាភិបាល ខណៈដីស្រែចម្ការនិងផ្ទះពួកគាត់រងផលប៉ះពាល់ ពីគម្រោងការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តលំហាច។

ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានផ្តល់ប្រាក់សំណងទៅប្រជាពលរដ្ឋ​ ក្នុងឃុំអញ្ចាញរូង នឹងឃុំផ្សារ កាលពីថ្ងៃទី ២៦ដល់ថ្ងៃទី ២៧ខែកញ្ញា ដែលរងផលប៉ះពាល់ពីគម្រោងជីកប្រឡាយទឹក ខណៈពួកគាត់ទារសំណងក្នុង ១ហិកតា ៥ពាន់ដុល្លារ ហើយរដ្ឋាភិបាលផ្តល់ឲ្យរហូតទៅដល់ ៦ពាន់ដុល្លារក្នុង ១ហិកតា។

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់ ត្រែកអរ នឹងថ្លែងអំណរគុណ បន្ទាប់ពីទទួលយកសំណងជាទឹកប្រាក់លើសពីការទាមទាររបស់ពួកគាត់ចង់បាន។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ឆ្នាំង លោក គឹម​ សេង

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។