សមត្ថកិច្ច​បិទ​ផ្លូវមុខសាលាឧទ្ធរណ៍ ខណៈតុលាការសវនាការ​លោក កឹម សុខា

សមត្ថកិច្ចរាប់សិបនាក់ នៅព្រឹកនេះ បានដាក់ពង្រាយ និងបិទកំណាត់មហាវិថីព្រះស៊ីសុវត្ថិ និងផ្លូវមួយចំនួនទៀតជុំវិញសាលាឧទ្ធរណ៍ ខណៈតុលាការចាប់ផ្តើមសវនាការមេបក្សប្រឆាំង លោក កឹម សុខា។ នេះ បើតាមអ្នករាយការណ៍ព័ត៌មានវីអូឌី។

អ្នក​រាយការណ៍​ព័ត៌មាន​វី​អូ​ឌី ​ដែលកំពុង​តាម​ដាន​នៅ​មុខ​សាលា​ឧទ្ធរណ៍​បាន ​ឲ្យ​ដឹង​ថា កំណាត់​មហា​វិថីព្រះ​ស៊ីសុវត្ថិ ​​ចាប់​ពី​មុខ​វត្ត​ឧណ្ណាលោម រហូត​ដល់​ផ្លូវ​បំបែកជិត​សាលា​ឧទ្ធរណ៍ និង​ផ្លូវ​​ជុំ​វិញ​ព្រះ​មរម​រាជ​វាំង ត្រូវ​បាន​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​រាប់សិប​នាក់ ​បិទមិន​ឲ្យ​​ធ្វើ​ចរាចរណ៍ និង​ហាម​រាល់​អ្នក​ធ្វើ​ដំណើរ​​ទាំង​អស់ មិន​ឲ្យ​​ដើរ​នៅ​តាម​មាត់​ទន្លេ ឬ​មុខ​ព្រះ​បរម​រាជវាំង ​ដោយ​សំអាង​ពី​ការ​រក្សា​សុវត្ថិភាព។

លោក​ កឹម សុខា ដែល​ពេល​នេះ ​កំពុង​ត្រូវ​បានឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្តត្បូងឃ្មុំ ត្រូវ​បាន​ចាប់​ខ្លួន ទាំងមានអភ័យឯកសិទ្ធិសភា កាលពីរំលងអធ្រាត្រ ថ្ងៃទី៣ខែកញ្ញា ដោយចោទថា ពីបទក្បត់ជា​តិដោយរដ្ឋាភិបាលកម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ