អង្គរក្ស​លោក Duterte ត្រូវ​គេ​បាញ់​ស្លាប់នៅ​គេហដ្ឋាន​ប្រធានាធិបតី​ហ្វីលីពីន

សេចក្ដី​រាយការណ៍​ពី Reuters បាន​ឲ្យ​ដឹង​ថា អង្គរក្ស​ម្នាក់​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterteត្រូវ​បាន​សម្លាប់ នៅ​ក្នុង​ការ​បាញ់​ប្រហារ​មួយ​នៅ​ជិត​លំនៅឋាន​របស់​លោក Duterte នៅ​ទីក្រុង​ម៉ានីល នៅ​ថ្ងៃ​នេះ។

Reuters បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​ផ្អែក​តាម​ការ​អះ​អាង​ពី​សំណាក់​ប្រធាន​កង​អង្គរក្ស​លោក Duterte ប៉ុន្តែ លោក Duterte មិន​ស្ថិត​នៅ​កន្លែង​នោះ​ឡើយ នៅ​ពេល​ហេតុការណ៍​ហិង្សា​នោះ បាន​កើត​ឡើង​នោះ។

ប្រធាន​ក្រុម​សន្តិសុខ​ប្រធានាធិបតី លោក Lope Dagoy បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សព​សមាជិក​នៃ​ក្រុម​សន្តិសុខ​ប្រធានាធិបតី ត្រូវ​បាន​ភរិយា​របស់​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​សួន Malacanang ជាទី​ដែល​អង្គរក្ស​នោះ​ឈរ​ជើង។

មេ​កង​អង្គរក្ស​អះ​អាង​ថា ជន​រង​គ្រោះ បាន​ស្លាប់​ដោយសារ​របួស​បាញ់​ត្រូវ​ចំ​ទ្រូង។ មេ​កង​អង្គរក្ស​ប្រាប់​ថា ប៉ូលិស​កំពុង​តែ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​នេះ ហើយ​ថា លោក Duterte បាន​ជ្រាប​អំពី​ដំណឹង​នេះ​ហើយ។ លោក​និយាយ​ថា វា​អាច​ជា​ឧបទ្ទវហេតុ ប៉ុន្តែ លោក​ថា មិន​គួរ​សន្និដ្ឋាន​លឿន​ពេក​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ