ចិនប្តេជ្ញាធ្វើឲ្យបរិស្ថានខ្យល់​ប្រសើរឡើង​ដើម្បី​ជួយដល់សុខភាពមនុស្ស

មន្ត្រីរដ្ឋាភិបាលចិនបានប្រកាសថា រដ្ឋបានបង្កើតប្រព័ន្ធថ្មីមួយ ដើម្បីធ្វើឲ្យបរិស្ថានភាពមានប្រសើរឡើងនៅត្រឹមឆ្នាំ២០៣០ ក្នុងគោលបំណងជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ។

នៅក្នុងប្រទេសចិនបច្ចុប្បន្ន គេរកឃើញថាបញ្ហាសំខាន់មួយដែលកំពុងគំរាមកំហែងខ្លាំងដល់សុខភាពមនុស្សគឺ ផ្សេងអ័ព្ទចេញពីតំបន់ឧស្សាហកម្មភាគខាងជើងដែលបំពុលបរិយាកាស ហើយបណ្តាលឲ្យមានអត្រានៃការកើតជំងឺមហារីកកម្រិតខ្ពស់ ជំងឺផ្លូវដង្ហើម និងស្លាប់មុនអាយុ។ បញ្ហាបរិស្ថាននេះ កំពុងបង្កឲ្យប៉ះពាល់ខ្លាំងដល់ដីនិងទឹកផងដែរ។ នេះដោយយោងតាមសារព័ត៌មាន BBC។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា គ្រាន់ក្នុងឆ្នាំ២០១២ ការបំពុលបរិយាសកាសបានសម្លាប់មនុស្សអស់ជាង១លាននាក់នៅក្នុងប្រទេសចិន។ នេះជាការសិក្សារបស់អង្គការសុខភាពពិភពលោក ដែលទើបផ្សព្វផ្សាយនៅក្នុងខែកញ្ញាកន្លងទៅនេះ។

ក្រុមប្រឹក្សារដ្ឋឬគណៈរដ្ឋមន្ត្រីចិនបានបញ្ជាក់ថា រដ្ឋបានដាក់ការរឹតបន្តឹងក្នុងការថែរក្សាបរិស្ថានផ្តោតលើការគ្រប់គ្រងសំណង់ សំឡេងរំខាន បំពុលបរិយាកាស គុណភាពទឹក និងគុណភាពដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ