តូបចំនួន​៤របស់អាជីវករខ្មែរនៅផ្សាររុងក្លឿត្រូវភ្លើងឆេះខាតអស់ជាង​១ពាន់លានរៀល​

តូបនៅផ្សាររុងក្លឿត្រូវភ្លើងឆេះ (រូបភាពពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ)

របាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា តូបលក់ឥវ៉ាន់របស់អាជីវករជាជនខ្មែរលក់នៅក្នុងផ្សាររុងក្លឿ ក្នុងទឹកដីថៃ ចំនួន៤តូប ត្រូវភ្លើងឆេះកាលពីទៀបភ្លឺថ្ងៃទី២៥ ខែតុលា បណ្តាលឲ្យខាតបង់គិតជាទឹកប្រាក់អស់ជាង១ពាន់លានរៀល។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយថា ហេតុការណ៍ភ្លើងឆេះនោះកើតឡើងកាលពីម៉ោង៣និង១៥នាទីទៀបភ្លឺនៅថ្ងៃទី២៥ ខែតុលា។ របាយការណ៍របស់អាជ្ញាធរខេត្តស្រះកែវរបស់ថៃបានឲ្យដឹងថា ភ្លើងឆេះធ្វើឲ្យអាវជីករជាជនជាតិកម្ពុជាខាតបង់អស់ប្រមាណ១០លានបាត ដែលស្មើនឹងជាង១ពាន់លានរៀល។

របាយការណ៍សមត្ថកិច្ចថៃបង្ហាញទៀតថា ក្នុងចំណោម៤តូបនោះ គឺ២តូបឆេះអស់ទាំងស្រុង និង២តូបទៀត ខូចខាតអស់មួយចំនួន។ ជាការសន្និដ្ឋានបឋមគឺសមត្ថកិច្ចថៃអះអាងថា ការឆេះនេះដោយសារបញ្ហាឆ្លងចរន្តអគ្គិសនី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ