បក្សប្រឆាំងរំឭកពីខួប១ឆ្នាំនៃការវាយតំណាងរាស្ត្រនៅក្បែររបងសភា

តំណាងរាស្រ្ត លោក គង់ សភា និង​លោក ញ៉យ ចំរើន រងរបួស​ដោយ​ក្រុមមនុស្ស​មួយក្រុម​វាយ​​ កាលពីពេលកន្លងមក (រូបថតផ្តល់ឲ្យ​)

ថ្នាក់ដឹកនាំ និង តំណាងរាស្ត្រគណបក្សប្រឆាំង បានរំឭកពីខួប១ឆ្នាំនៃហេតុការណ៍វាយដំលើតំណាងរាស្ត្រពីររូបនៅក្បែររបវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥។

ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុករបស់លោកថា ថ្ងៃនេះ ជាខួប១ឆ្នាំនៃការវាយដំលើតំណាងរាស្ត្រ២រូបឲ្យរងរបួសធ្ងន់។ លោក សម រង្ស៊ី ក៏មានភ្ជាប់វីឌីអូ បង្ហាញពីសកម្មភាពអ្នកតវ៉ាមួយក្រុមវាយលើតំណាងរាស្ត្រផងដែរ។

ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ញ៉យ ចំរើន ដែលជាអ្នករងគ្រោះពីការវាយដំ ក៏សរសេរសារ ប្រហាក់ប្រហែលលោក សម រង្ស៊ីដែរ គឺរំឭកពីការវាយដំ ៖ «ថ្ងៃនេះ ថ្ងៃទី២៦ តុលា ២០១៦ ជាថ្ងៃគម្រប់ខួបមួយឆ្នាំនៃព្រឹត្តិការណ៍វាយប្រហារមកលេីរូបខ្ញុំ និង ឯឧ. គង់ សភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥កន្លងទៅ នៅក្បែររបងវិមានរដ្ឋសភា។»

កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ ២០១៥ ក្រុមកុប្បករមួយដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានវាយ ជាន់ធាក់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ២រូបផ្ទប់និងដី បណ្តាលឲ្យរងរបួសធ្ងន់។

កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសបុរស៣នាក់ ដែលជាប់ពាក់ព័ន្ធនិងការវាយលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាការ ម្នាក់ៗ៤ឆ្នាំ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ