ពលករ​ចំណាក​ស្រុក​ខ្មែរ​នៅ​ថៃ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ក្រោយ​បន្ទប់​ជួល​រង​អគ្គីភ័យ

រូប​ភាព​ពី​ហ្វេស​ប៊ុក​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​

បន្ទប់​ស្នាក់នៅ​របស់​ពលករខ្មែរ​​ ១៨​បន្ទប់​ ដែលធ្វើការងារ​នៅក្នុង​ប្រទេសថៃ បាន​ខូច​ខាត​ទាំង​ស្រុង បន្ទាប់​ពី​អគ្គីភ័យកាល​ពី​យប់​មិញ​នេះ នៅ​ឯ​ខេត្ត​សមុទ្រ​ប្រាកាន ស្ថិត​នៅ​ជាប់​នឹង​ទីក្រុងបាងកក។ នេះ​ដោយ​យោង​តាម​សមាគម​មិត្តភាព​កម្មករ​និយោជិត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ហៅ​កាត់​ថា ស៊ីហ្វាត (CFAT)។

ដោយ​ផ្អែក​តាម​សមាជិក​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​នោះ ស៊ីហ្វាត បាន​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា បន្ទប់​ជួល​របស់កម្មករ​ចំណាក​ស្រុក​កម្ពុជា ១៨​បន្ទប់ នៅ​ទីរួម​ខេត្ត​សមុទ្រប្រាកាន ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់។

សមាគម​នេះ​រៀបរាប់​ថា សម្ភារៈ​របស់​កម្មករ​ចំណាក​ស្រុក ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ ប៉ុន្តែថា ពុំ​មាន​របាយការណ៍​អំពី​គ្រោះ​ថ្នាក់​ដល់​មនុស្ស​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ