ក្រសួងប្រកាសថាខេត្តចំនួន៤នឹងទទួលរងអាកាសធាតុត្រជាក់ខ្លាំងពីថ្ងៃទី២៨ដល់៣០ធ្នូ

ក្រសួងធនធានទឹកនិងឧតុនិយម​បានប្រកាសថាខេត្តចំនួន៤ក្នុងប្រទេសកម្ពុជា នឹងទទួលរងអាកាសធាតុចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញផ្សាយនៅថ្ងៃចន្ទ ទី២៦ ធ្នូនេះបង្ហាញថា ខេត្តចំនួន៤ដែលនឹងចុះត្រជាក់ខ្លាំង​ រួមមានខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្តរមានជ័យ ដោយមានសីតុណ្ហភាពចន្លោះពី១៦ទៅ១៨អង្សារសេ។

ក្រសួងបញ្ជាក់ថា មូលហេតុនាំឲ្យខេត្តចំនួន៤នេះចុះត្រជាក់ខ្លាំង ដោយសារកម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់មូសុងឦសាន ខណៈខ្យល់ព្យុះ «ណុកថេន» អាចបង្កើតបានជាវិសម្ពាធទាបមួយមកលើប្រទេសកម្ពុជា បន្ទាប់ពីអស់ឥទ្ធិពលលើសមុទ្រចិនខាងត្បូងក្បែរប្រទេសវៀតណាម។  

សេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា​ ខេត្តសៀមរាប បាត់ដំបង និងខេត្តប៉ៃលិន នឹងមានសីតុណ្ហភាពអប្បបរមាចន្លោះពី១៨ទៅ២០អង្សារសេ។ ចំណែកតំបន់តាមបណ្ដារាជធានីនិងខេត្តដទៃទៀតនឹងមានសីតុណ្ហភាពពី១៩ទៅ២១អង្សារសេ។ រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពស្ថិតនៅចន្លោះពី២២ ទៅ២៤អ​ង្សារសេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ