តុលាការនិងមន្ត្រីរដ្ឋាភិបាលប៉ះសំដីគ្នាករណីចាប់បានចោរប្លន់ជាមនុស្សដដែលៗ

 

​ទំនងជាលើកដំបូងហើយ ដែលមន្ត្រីរដ្ឋាភិបាល និងតុលាការ បានប្រើបណ្តាញសង្គម វាយបកគ្នា​ទៅវិ​ញ​ទៅ​​មក ទាក់ទិនទៅនឹងការចុះបង្ក្រាបបទល្មើសប្លន់ប្រដាប់អាវុធ ប៉ះចំលើក្រុមចោរដដែលៗ ។

កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០១៧នេះ មានករណីប្លន់ប្រដាប់អាវុធមួយទៀត បានកក្រើកឡើង នៅជិត​ផ្សា​ទំ​នើប សុវណ្ណា ក្នុងរាជធានីភ្នំពេញ។

ជនដៃដល់ បានប្រើអាវុធខ្លី បាញ់រះទៅ​លើជនរ​ងគ្រោះ​បី​​នាក់ បណ្តាលឲ្យម្នាក់ស្លាប់ និងពី​រនា​ក់ទៀត រងរបួសធ្ងន់ ។

៥ថ្ងៃក្រោយមក សមត្ថិច្ចចាប់បានជនសង្ស័យពីរនាក់ មានឈ្មោះ ចាន់ សុវណ្ណ និង​ម្នាក់ទៀ​ត​ឈ្មោះ​​ អ៊ុំ សួស្តី ។

សមត្ថកិច្ចអះអាងថា រឹបអូសបានអាវុ​ធខ្លីពីរដើម និងអាវុធវែងប្រភេទ M16 កាត់ស្វាយមួយដើម និងគ្រាប់មួយចំនួនទៀត។

ប៉ុន្តែមន្ត្រីនគរបាលមួយរូប ដែលដាក់ឈ្មោះលើគណនេយ្យហ្វេសប៊ុក ថា ភាព បូ បានលើកឡើងថា ជនសង្ស័យដែលចាប់បាននោះ ជាមុខសញ្ញាចាស់ ដោយថាសមត្ថកិច្ចធ្លាប់ចាប់បានកាលពីឆ្នាំ២០១៥ ពេលពួកគេកំពុងធ្វើសកម្មភាពប្លន់រថយន្ត កាមរីសេរី សេរី០៧ ។

លោក ភាព បូ លើបណ្តាញសង្គមថា «មិនទាន់បាន២ឆ្នាំស្រួលបួលផង ចេះសី​​ល្ប៍ហែកទ្វារគុគចេញបាត់ កងកម្លាំ​​ងម្នាក់ៗ គ្មានបានដេកពួនអីទេទម្រាំចាប់បាន »។

ជាប្រតិកម្មឆ្លើយតប អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានសរសេរនៅ​ប្រព័​ន្ធតេ​ឡេក្រាម​ថា​ កា​រលើកឡើងរបស់មន្ត្រីនគរបាលរូបនោះ ធ្វើឲ្យសា​ធារណជ​នភាន់ច្រ​ឡំ​។

លោក លី សូផាន់ណា អះអាងថា« នល្មើសឈ្មោះ អ៊ុំ សួស្តី ហៅក្បាលពោះធំ ជាទណ្ឌិតដែល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស ។អំឡុងពេលអនុវត្តទោសក្នុងពន្ធនាគារ ទណ្ឌិ​​តរូបនេះបានសុំទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ហើយបាន រត់គេចខ្លួននៅពេលបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។

តុលាការបានចេញដីកាបង្គាប់អោយចាប់ខ្លួនទណ្ឌិតរូបនេះ មកអនុវត្តទោស ហើយកំពុងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនមកដល់ពេលនេះ ស្រាប់តែទណ្ឌិតរូបនេះបង្ហាញខ្លួន និងប្រព្រឹត្តបទល្មើសថ្មីបន្ថែមទៀត

តុលា​​ការបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់និងនីតិវិធីក្នុងការសម្រេចផ្តន្ទាទោសនិងអនុវត្តទោសទៅលើទណ្ឌិតរូបនេះ»

VODមិនអាចទាក់ទង លោក ភាព បូ ដើម្បីបញ្ជាក់លើការអះអាងនេះបានទេ។ប៉ុន្តែនៅលើហ្វេសប៊ុក មន្ត្រីនគរបាល លោក ភាព បូ ដដែលបានឆ្លើយតបថា «ខ្ញុំយល់ព្រមសុំទោសជាធារណៈ បើសិនជាមានរឿដូច្នោះមែន ក៏ប៉ុន្តែហេតុអី មិមានការផ្សព្វផ្សាយជូ​​ដំណឹ នៅពេលដែលជនល្មើសរត់គេចចេញពីពន្ធនាគារ ដោយមូលហេតុអ្វី ឬល្បិចកលផ្សេងៗ របស់ឧក្រិ​​ដ្ឋជន ជូនជាដំណឹងដល់ស្ថាបន័ពាក់ពន្ធ័ធ្វើការតាជំនា ឬប្រជាពលរដ្ឋអោយមានការប្រុង​​ប្រយត្ន័ខ្ពស់»

នៅដើមឆ្នាំ២០១៧នេះ រដ្ឋាភិបាលបានប្រកាស វិធានការទប់ស្កាត់បទល្មើសប្លន់ប្រដាប់អាវុធ និងគ្រឿ​ង​ញៀន ។ជាងនេះទៅទៀត កាលពីឆ្នាំមុន លោ​ក ហ៊ុន សែន ក៏បាន​ប្រកាស​ពីការប្រើ​កណ្តា​ប់ដៃដែ​កផង​ដែ​រ ដើ​ម្បីទ​ប់ស្កាត់បទល្មើសទាំងនេះ។

លោ​កថា៖«មុខចោរដដែលៗ អាចោជាប់គុក វាជាប់អត់ដែលបានយូទេ អញ្ចឹងសុំមើលឡើងវិញ ខ្ញុំនិយាយសាជាថ្មី ។ពីមុនខ្ញុំថាខ្ញុំប្រើកណ្តាប់ដៃដែក របស់ខ្ញុំ ដើម្បីប្រឆាំងនឹងរឿងនេះ

ឡូ​​​​​ឲ្យតែប្រភេទចោ និងពួកគ្រឿងញៀនវាចេញពីគុកដូចស្រួលពេក ។ហើយអាហ្នឹង ពេលវាចេញម វាបង្ករឿង ពីមុនវាត្រឹមប្លន់ទេ វាអត់ហ៊ានសម្លាប់មនុស្សទេ តែវាចេញលើកក្រោយនេះ វាហ៊ា​​ម្លាប់មនុស្ស ។អញ្ចឹងទេត្រូវធ្វើរឿងនេះឲ្យបានហ្មត់ចត់។ក្រសួងយុត្តិធម៌ត្រូវធ្វើការឲ្យបានហ្មត់ចត់ លើកបញ្ហាហ្នឹង»

អ្នកឯកទ្ទេសវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល លើកឡើងថា រាប់​សិបឆ្នាំ​មកនេះ មន្ត្រីរដ្ឋាបាលភិបាលមួយចំនួន និងមន្ត្រីតុលាការនឹង រងនូវការរិះគន់ពីពលរដ្ឋដូចគ្នា ពីការចុះ​ប​ង្ក្រា​​​បបទល្មើស ក៏រងការរិះគន់ពីពលរដ្ឋថា ទទួលសំណូកដូចគ្នា ។ប៉ុន្តែសា​រសាឆ្លើ​យឆ្លង រវាងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីតុលាការពេលនេះ លោកថា គ្រាន់តែ​ជាភ័ស្តុតា​ងមួយទៀ​ត សម្រាប់​​ដាស់អា​រម្ម​ណ៍រដ្ឋាភិបាលអំពើពុករលួយឈានដល់ចំនុចកំពូល។

បើតាម​​លោ​ក ចាន់ វិបុល ទាំងតុលាការទាំងមន្ត្រីជំនាញ គួដល់ពេលពង្រឹងវិជ្ជាជីវៈរៀងៗខ្លួន ហើយងា​កម​ក​​ពង្រឹ​ងយុត្តិធម៌សង្គម ដើម្បីជួយស្តារមុខមាត់ប្រទេសជាតិឡើងវិញ។

លោកថា៖«តុលាការគួតែប្តូរឥរិយាបទ ពីការប្រព្រឹត្តិអំពើពុករលួយជាលក្ខណបុគ្គល មកគិតពីផលប្រយោជន៍ជាតិ ពីព្រោះអ្នកដែលលែងហ្នឹងភាគច្រើនសុទ្ធជាមុខសញ្ញា ហើយយើងយើងឃើញសង្គមកម្ពុជាយើ ទទួលរងផលប៉ះពាល់ពីក្រុមមុខសញ្ញាហ្នឹងច្រើន ទសវត្សរ៍មកហើយ»

កា​លពីថ្ងៃទី២៥ខែមករាឆ្នាំ២០១៧នេះ ​អង្គការ​តម្លាភាពអន្តរជាតិ​ បានចេញរបាយការណ៍​ បង្ហាញថា​ស្ថា​នភា​​ព​អំពើ​ពុ​ក​រលួយ​នៅ​ កម្ពុជា​​​សម្រាប់​​ឆ្នាំ​២០១៦ ​ស្ថិត​ក្នុង​ស្ថានភាព​​​អាក្រក់​ដដែល​ និង​ឈរ​ក្នុង​ចំណា​​​ត់​ថ្នាក់​​ទា​ប​បំផុតក្នុង​ចំណោម​ប្រទេស​ជា​សមា​ជិក​ អាស៊ាន។

របាយ​ការណ៍នោះបញ្ជាក់ថា មានមូ​លហេតុជាច្រើនដែលកម្ពុជាមិនអាចងើបរួចពីអំពើពុករលួយនេះ ដូចបញ្ហាមិនឯក​រា​ជ្យ​នៃ​អំណាច​ទាំង​បី ការ​រៀបចំ​បក្ខ​ពួក​ខ្លួនក្នុង​កិច្ច​ការរដ្ឋ​​ ជា​ពិ​សេស​ប្រព័ន្ធតុលាការ និង​​យុត្តិធម៌ ដែ​ល​បាន​ទាញ​ឲ្យកម្ពុជាស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​បែបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ