​​រិន សាវ៉េត ទទួល​សិទ្ធិ​ព្យាបាល​ភរិយា​​មិនគិត​ថ្លៃ​​ពេញ​​២​ឆ្នាំ

យោង​តាម​ការ​បញ្ជាក់​របស់ក្រុម​គ្រូពេទ្យ​​​ស្ម័គ្រចិត្ត ​​​​​​​TYDA និង​គ្រូពេទ្យ​​​របស់​មន្ទីរពេទ្យ​រូស្ស៊ីដែល​បានអនុញ្ញាតិឲ្យ​​​​​ភរិយា​លោក ​រិន សាវ៉េត ​ចេញ​ពីមន្ទីរពេទ្យ​​កាលពី​ថ្ងៃទី​​២៦ មករា ​បានអះអាងថា ​ភរិយា​របស់លោក​​បើទោះជា​​​ត្រូវ​បាន​​​​​​​​​អនុញ្ញាតិ​អោយចេញ​ពី​ពេទ្យ ប៉ុន្តែ​ក៏​នៅតែ​ទទួល​បានសិទ្ធិ​ព្យាបាល និង​​តាម​ដាន​ជំងឺ​លើគ្រប់ដំណាក់កាល​​​​​​​​ដោយមិនគិត​ថ្លៃ​រហូត​ដល់​​​​ដំណាក់កាលចុងក្រោយ ដែល​ក្រុមពេទ្យ​បញ្ជាក់ថា​​ពេញរយៈពេល​​២​ឆ្នាំ​​ផងដែរ។ ​​លោករិន សាវ៉េត បង្ហាញអារម្មណ៍​ត្រេកអរ​​​ចង់ហោះ ​ជា​ពិសេស​នៅ​ក្នុងដំណាក់​កាល​ដែ​ល​​​លោក​មិនសូវ​មានសកម្មភាព​​​​​​​ច្រៀង​រាំ ដែល​​​ត្រូវ​ពឹង​លើជំនួយសប្បុរសធម៌​​មួយ​ផ្នែក។

​លោក លោក គួយ សំណាង ​នាយកផ្នែក​​ជំងឺ​មហារីក​​ប្រចាំ​​​​មន្ទីរពេទ្យមិត្តភាព​​​​ខ្មែរ​សូវៀត ហៅ​​ពេទ្យ​រូស្ស៊ី ​បានអះអាងថា​​​​​​​ភរិយា​លោករិន​ សាវ៉េត ​​​បើទោះជា​​​​​​​​ក្រុម​​គ្រូពេទ្យ​​​អនុញ្ញាតិអោយ​​ចេញពី​​ពេទ្យ​​​​​​​​​ក្រោយ​​​ចាក់ថ្នាំ​គីមី​​​​​​​​​​​​​ទប់មេរោគដំណាក់កាលទី​​១​ ​ក៏ស្ថានភាព​​​តាម​​​ដាន​ជំងឺនៅតែ​បន្ត​តាម​ដាន​ដោយ​​ឥត​គិត​ថ្លៃ​រហូត​​ដល់​ដំណាក់​កាលចុង​ក្រោយ​។

លោកថា ​​ស្ថានភាព​​​​ភរិយា​របស់លោក​ មិនអាច​ធ្វើ​ការ​វះកាត់​​​យកដុំសាច់​​​​​​កាច​​បានទេ ដោយសារតែ​​អ្នកជំងឺ​​បណ្ដោយ​អោយមេរោគ​​ស៊ីដល់​​​ខួរ​ឆ្អឹង ដល់​សួត និង​​សរីរាង្គ​មួយចំនួន ដែល​ចាំ​បាច់ត្រូវ​ប្រើ​ថ្នាំ​​គីមី​​​​ និ​ង​ប្រើ​ថ្នាំ​លេប​​រំលាយ​​មេរោគទាំង​នោះ​​សិន។ លោកប្រកាស​​កុំអោយជឿ​រឿងថា​​​​​​​​​​​​​​​ជំងឺ​​មហារីក​​​​​អាចវះ​កាត់​បាន ​​​​​​​សម្រាប់​​ដំណាក់នេះ ​ដោយ​លោក​បាន​ហៅ​ការ​ហៅ​នោះថា ​ជាការ​​​បោ​កបញ្ឆោត​នោះ​ផង​។ ​​​​

លោកថា​ភរិយា​​​​លោករិន សាវ៉េត ក្រោយ​​​​​​​ចាក់ថ្នាំ​​​​​​ដំណាក់​កាលទី​​១ មាន​​​សភាព​ក្អួត​ចង្អុរ ​​និង​​ឈឺ​ក្បាល​វិលមុខ តែ​​លោក​បាន​​អោយ​ថ្នាំ​​​​​​​​​​​​​​​​​​​ទប់​នឹង​ប្រតិកម្ម​ទាំង​នោះ​ហើយ ​​មុន​នឹងអោយលោករិន សាវ៉េត ​​នាំប្រពន្ធ​ទៅ​សម្រាក​នៅ​ផ្ទះ ​​​​​តែ​បានកំណត់​​អោយ​​លោក​​​​នាំ​ប្រពន្ធ​​យក​មកតាមដាន​​គ្រប់ដំណាក់កាល​​​​​​ដោយមិន​គិត​​សូម្បីតែ​ថ្លៃ​សេវា​។ ក្នុង​នោះសូម្បីតែ​​​ថ្លៃ​វះ​កាត់​​ក៏​​មិនត្រូវគិត​ប្រាក់ផងដែរ ​​​ ដោយសារតែ​ក្រុមគ្រូពេទ្យ TYDA និង​​​​ក្រុម​គ្រូពេទ្យ​របស់​ពេទ្យ​​រូស្សី បាន​ឯកភាព​គ្នាជាផ្លូវការ​​ហើយ​​នឹង​ផ្ដល់អទិភាពដល់​​​​​​​​​​​ភរិយា​របស់លោក​ ព្រោះតែ​យល់ថា​​លោក​រិន​ សាវ៉េត ​មានជីវភាព​ខ្វះ​ខាត​ខ្លាំង។ លោកថា​​​​​ជំងឺមហារីកចំណាយ​​​​​​ថ្លៃ​ខ្ពស់ ជា​ពិសេស​សម្រាប់​ដំណាក់​បាញ់ថ្នាំគីមី​ដើម្បី​រំលាយ​ដុំសាច់​ដូច​ភរិយា​​របស់​​លោករិន សាវ៉េត ដោយ​​​​គ្រាន់តែ​ថ្នាំ​​​​​​​​​​​​​​ដែល​បាញ់​នោះ​មួយម្ជុល​មិនក្រោម​​​៤០០ដុល្លារ​នោះទេ ដោយមិនទាន់​​រាប់បញ្ចូល​​​ថ្នាំ​​​​​​​ច្រើន​​មុខ​​ផ្សេង​​​​នោះ​ផង។ តែ​លោកថា​​គ្រូពេទ្យ​នៅតែ​រក្សា​​​​ជំងឺ​ព្យាបាល​ភរិយារបស់លោករហូត​ដល់​​​​​​ដំណាក់កាលអាច​វះ​កាត់បាន ដើម្បីជួយសង្គ្រោះ។​

លោក គួយ សំណាង បន្តថា​​ ​ភរិយា​របស់​លោក ​​រិន សាវ៉េត ​បន្ទាប់ពី​​ចាក់​ថ្នាំ​​​ដំណាក់​​​​​កាលដំបូង ​​​​ត្រូវ​នាំមកចាក់​ថ្នាំ​​​​​​​​បែបនេះ​​​​៣​ដំណាក់កាលទៀត​រៀង​រាល់​​២១​ថ្ងៃ​ម្ដង ​​​​​​ហើយ​បើ​​​​​​​ដុំ​សាច់​នៅ​​​​កន្លែង​ខួរ​ឆ្អឹង និង​នៅ​កន្លែង​ដែល​រីករាយរាល​ដាល់​​​​​រួម​​​​​​​​ ឬ​រលាយ អាច​​​វះ​កាត់​​​ដុំសាច់​លើដើមទ្រូង​បាន​នោះ ក្រុមគ្រូពេទ្យ​នឹងធ្វើ​ភ្លាម។

យ៉ាងណាមិញ លោក​មិន​ហ៊ាន​ជឿ​ជាក់​នៅ​ឡើយទេ ដោយ​​សារតែភរិយា​របស់លោក​រិន សាវ៉េត មាន​​សភាព​ធ្ងន់ធ្ងរ​​​មុន​​​​ដឹកមកកាន់​​​ក្រុម​គ្រូពេទ្យ។ ​លោក​ថា​លទ្ធផលរបស់អ្នកជំងឺ​នឹង​បង្ហាញ​​មិនហួស​ពី​​​​​២ឆ្នាំថា​អាច​​វះ​បាន​ឬ​មិន​បាន​​​ អ៊ីចឹង​ហើយ​​ក្រុម​គ្រូពេទ្យ​​TYDA និង​​​​ក្រុមអ្នកជំនាញ​មហារីក​នៅ​​​ពេទ្យរូស្ស៊ី​ដែលសម្រេច​​សហការគ្នា​​​ជួយ​​ព្យាបាលមិន​គិត​ថ្លៃ ​សម្រេច​​​​ផ្ដល់ការ​ព្យាបាលអោយ​​​១០០ភាគរយ​​​​ពេញ​រយៈពេល​​២​ឆ្នាំ​​សម្រាប់​ករីណី​ជំងឺ​នេះ​។​​ ​​

លោកនិយាយថា៖ ​«​​ផ្អែក​តាមស្ថានភាព​​អ្នកជំងឺ​​​​​បើ​​គាត់គាត់ទទួល​​លទ្ធផលល្អ​​ក្រោយ​ចាក់​ថ្នាំ​​គីមី​​៤​ដង ​យើង​នឹង​វះ​កាត់ ហើយ​បើ​គាត់​​អាច​វះ​បាន​នោះជា​រឿង​សំណាង​ ប៉ុន្តែ​​ជា​បទ​ពិសោធន៍សម្រាប់ករណីនេះ​គឺ​​​​​​​​​​ខ្លះ​ក៏​​​បានផល​​​ខ្លះក៏អត់ ចឹង​​យើង​​​​​មានតែ​​​ដាក់កំណត់​​២​ឆ្នាំ តាម​ដាន និង​ព្យាបាល​ដល់គាត់ប៉ុណ្ណោះ»។

លោក រិន សាវ៉េត ​បាន​ថ្លែង​ប្រាប់​ថា​ ​​​​​​​​​​ក្រោយចេញ​ពីមន្ទីរពេទ្យ​​​​​កាលពី​​​​ព្រឹកថ្ងៃទី​​២៦ មករា​​ភរិយា​​របស់លោក​​​​មានសភាព​ធូរ​ច្រើន។ លោកសម្ដែង​​​អារម្មណ៍​​រំភើប​ចិត្ត​​បន្ទាប់ពី​មានការ​ប្រកាសថា​​​​​​​ទទួល​បានសិទ្ធិ​​ព្យាបាល​​​​​​ភរិយា​​​​​​​យ៉ាង​ហោច​២​ឆ្នាំ​​​​​​​​​​​​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ​​​​ដោយមិនគិត​ថ្លៃ។ លោកថា​ខ្លួន​​មិន​មានផ្ទះ​សម្បែង​រស់​នៅ​ទេ​​នា​ពេល​កន្លង​មក ​ដោយ​​​​​​​ប្រពន្ធ និង​កូនប្រុស​រស់​នៅតែ​​នៅផ្ទះ​ជួល​​​​រហូត​មក ដោយ​ផ្ទះជួល​ចុង​ក្រោយ​គឺ​នៅ​ផ្ទះ​ជាន់​ទី១ ខាង​ក្រោយ​​មន្ទីរពេទ្យ​លោកសង្ឃ។

លោកព្រួយបារម្ភពី​ជីវភាព​របស់ខ្លួន​បើទោះជា​​​​​បាន​ទទួលសិទ្ធិ​​​​​ព្យាបាល​ភរិយា​​ ដោយ​សារតែ​​​​ក្រោយ​ប្រពន្ធ​ឈឺ​​​លោកមិន​សូវ​មាន​ឱកាស​​​​ទទួលបានការ​ងារ​សិល្បៈនោះទេ ​ខណៈដែល​​​​បន្ទុក​​​ហូប​ចុក ​ការ​មើលថែ​ភរិយា​​ និង​​​ថ្លៃ​ឈ្នួល​ក៏ជា​រឿង​ដែល​លោក​ត្រូវ​ប្រឈម​តែម្នាក់​។ ​លោកប្រកាសទទួលយក​លទ្ធផល​​​​​​​​​​​របស់ភរិយា​​បើទោះជា​​​ត្រឹម​​២​​ឆ្នាំ​នឹង​​ដឹង​ថា​មានលទ្ធផល​វិជ្ជមាន ឬ​អវិជ្ជមាន។ ​យ៉ាង​ណា​មិញ លោកថា​ក្រោម​ការ​ព្យាបាល​​​លើគ្រប់​ដំណាក់​កាលរបស់​ក្រុមគ្រូពេទ្យ TYDA និង​​​​​​​ពេទ្យ​​​រូស្សី ​​គឺ​ភរិយា​របស់​លោក​នឹង​អាច​វះ​កាត់​ ហើយ​​​​មាន​សុខភាព​​​ល្អ​​​​​រយៈពេលវែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ