អាមេរិកកំណត់ពន្ធនាំចូលពីម៉ិចស៊ិក​២០%ដើម្បីយកសាងសង់ជញ្ជាំងព្រំដែន​

សេតវិមានរបស់អាមេរិក​បានប្រកាស​ថា អាចនឹងកំណត់យកតម្លៃពន្ធនាំចូលទំនិញពីម៉ិចស៊ិកក្នុងការនាំចូល ចំនួន​២០% ដើម្បីយកឲ្យជួយចេញការចំណាយលើគម្រោង​សាងសង់ជញ្ជាំងតាមព្រំដែន ដែលមន្ត្រីអាមេរិកបញ្ជាក់ថានេះ ជាគំនិតមួយក្នុងចំណោមគំនិតជាច្រើនទៀត។​

លោក ត្រាំ បានប្តេជ្ញាថា នឹងឲ្យម៉ិចស៊ិក ជួយចេញ​ថ្លៃក្នុងការសាងសង់ជញ្ជាំង  ចំណែកមេដឹកនាំម៉ិចស៊ិក បានបដិសេធជាញឹកញាប់ថា នឹងមិនចេញថ្លៃនៃការសាងសង់នេះទេ។

គម្រោងរកប្រាក់ដើម្បីសាងសង់ជញ្ជាំងនេះ គឺធ្វើឡើងដើម្បីរឹតបន្តឹង ការរាលដាលនៃជនអន្តោប្រវេសន៍ខុសច្បាប់ តែគម្រោងនេះ បានធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង។​

ប្រធានាធិបតីម៉ិចស៊ិកលោក​ Enrique Pena Nieto បានប្រកាសលុបចោល គម្រោង​ជួបជាមួយលោក ត្រាំ ដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនៅទីក្រុងវ៉ាស៊ីនតោន។​ លោកត្រាំ ធ្លាប់ថ្លែងថា ក្នុងជំនួបរវាងលោក និង មេដឹកនាំម៉ិចស៊ិកនោះ គឺ ផ្តោតសំខាន់លើការពិភាក្សា លើចំណុចពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ គឺមិនជជែកពីការសាងសង់ជញ្ជាំង ឬ បញ្ហាជម្លោះផ្សេងៗដែលកំពុងមានភាពតានតឹងនោះទេ។​

ទន្ទឹមនឹងសង្គ្រាមពាក្យសម្តីរបស់មេដឹកនាំប្រទេសទាំងពីរ កាន់តែស្រួចស្រាវដាក់គ្នានោះ  សភាអាមេរិក​បានផ្លាស់ការប្រជុំ​ ដែលគម្រោងទារពន្ធពីម៉ិចស៊ិកឲ្យបាន​១២ ទៅ១៥ពាន់លានដុល្លារ ដើម្បីយកមកចំណាយលើការសាងសង់ជញ្ជាំងតាមព្រំដែន។​

ជុំវិញគម្រោងនៃការសាងសង់ជញ្ជាំងនៅតាមព្រំដែននេះ មេដឹកនាំគណបក្សប្រឆាំងនៅម៉ិចស៊ិក ជំរុញរដ្ឋាភិបាលម៉ិចស៊ិកប្តឹងករណីនេះ ទៅអង្គការសប្រហជាតិជាតិ ដោយចោទថា ​អាមេរិកបំពានលើប្រទេសម៉ិចស៊ិក និង រើសអើងជាងសាសន៍ ប៉ុន្តែមិនទាន់មានការឆ្លើយតបពី គណបក្សកាន់អំណាចនៅម៉ិចស៊ិកនៅឡើយទេ។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ