ជនជាតិវៀតណាម ២៥នាក់ត្រូវបានឃាត់ខ្លួនពីបទស្នាក់នៅខុសច្បាប់

ជនជាតិវៀតណាម ប្រុសស្រី ដែល សមត្ថកិច្ចឃាត់ខ្លួន​( រូបពីនគរបាលជាតិ)

ជនជាតិវៀតណាម ២៥នាក់ដែលចូលមកធ្វើការតាមហាងកាត់សក់ និងម៉ាស្សាមួយចំនួននៅ ភ្នំពេញ ត្រូវបាន​អាជ្ញា​ធរ​អនុវត្ត​ច្បាប់​ចុះឃាត់ខ្លួន ពីបទស្នាក់នៅនិង​ធ្វើការដោយ គ្មានឯកសារត្រឹមត្រូវ។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​​ថ្ងៃ​ទី​២៦​ ខែមករាម្សិល មិញ​​ អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​​៧​មក​រា ​ចុះដកហូត​ឯកសារ​មិន​ប្រក្រតីពី​ជនជាតិ​វៀតណាម​ចំនួន​០៥​នាក់​(​ស្រី​០១​នាក់​)​​ និង​បញ្ជូន​មក​ ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ផែន​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​។​

ដោយឡែកជនជាតិវៀតណាម ២០នាក់​ផ្សេងទៀត ត្រូវបានស្នងការដ្ឋាននគរ​បាល​រាជធានី ភ្នំពេញ និង​ព្រះរាអាជ្ញា​រង​​នៃ​អយ្យការអមសាលាដំបូងលោក សៀង សុខ ចុះអនុវត្ត ដីកា ​ឃាត់​ខ្លួន​នៅតាម​ហាងកាត់សក់ និង​ម៉ាស្សា​មួយចំនួននៅក្បែរផ្សារធំថ្មី ខណ្ឌដូនពេញ។

ជនជាតិវៀតណាមទាំង ២០នាក់ដែលមាន ស្រី១៧នាក់នោះត្រូវបាន រកឃើញថា លួចចូលមកស្នាក់នៅ និង​ប្រមុខ​របរ​ខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន។

តាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថា​បច្ចុប្បន្ន​ ​ជនជាតិវៀតណាមទាំងនោះត្រូវ បានបញ្ជូន​ទៅ​អគ្គនាយក​ដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងបន្តនីតិវិធី៕

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ