រដ្ឋាភិបាលរៀបចំផែនការដាំដើមឈើនៅរាជធានី​ភ្នំពេញ

លោក ឃួង ស្រេង ប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ(រូបពីសាលារាជធានី)

រដ្ឋបាលសាលារាជធានីភ្នំពេញ​គ្រោងដាំ​ដើមឈើនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ដោយថា ដើម្បី​លើក​កម្ពស់​សោភ័ណ​ភាព​ទីក្រុង​ផង និងជាការរួមចំណែកកាត់បន្ថយ ការបំពុល បរិស្ថាន។

សាលារាជធានីភ្នំពេញបានផ្សព្វផ្សាយឲ្យដឹងបែបនេះនៅថ្ងៃទី ២៦ ខែមករា ក្នុង​ឱកាស​​បើកកិច្ចប្រជុំស្តីពី​ការ​រៀប​ចំ​គម្រោង​មេ (Master Plan) ដាំដើមឈើក្នុងរាជធានីភ្នំពេញដើម្បី លើកម្ពស់ សោភ័ណភាពរាជធានី​ រួម​ចំណែក​​កាត់បន្ថយការបំពុលបរិស្ថាន។ នេះបើតាមហ្វេស ប៊ុករបស់សាលារាជធានី។​

ការចុះផ្សាយនោះបានលើកឡើងថា៖ «ដើមឈើជាជីវិតរបស់មនុស្ស ព្រោះដើមឈើ​បាន​បញ្ចេញឧស្ម័ន​អុក​ស៊ីហ្សែន​សម្រាប់មនុស្សជារៀងរាល់ថ្ងៃ»។

ជាមួយគ្នានោះអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេងក៏បានលើកឡើងពីគម្រោងដាំព្រៃ ឈើលិចទឹក​ចំនួន​ ​៥០០ហិចតាក្នុងបឹងតាមោក ខណ្ឌព្រែកព្នៅផងដែរ។

គម្រោងដាំព្រៃឈើលិចទឹកក្នុងរាជធានីភ្នំពេញនេះនឹងចាប់ផ្ដើមនៅរដូវប្រាំងដោយជាជំហានដំបូង​អភិបាល​ក្រុង​លោក ឃួង ស្រេងថាដាំត្រឹមតែ១០០ហិកតា ដែលមានដូចជាដើមឬស្សី ដើមប្រស់ ដើមរាំងទឹក ដើមថ្កូវ ដើម​សណ្តាន់ជាដើម៕

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ