ឧទ្ធរណ៍កម្កល់សាលក្រមសាលាដំបូង ដែលកាត់ទោសសកម្មជនដីធ្លី៤នាក់ដាក់គុកម្នាក់កន្លះឆ្នាំ

អ្នកស្រី ទេព វន្នី កាលពីពេលកន្លងទៅ

សាលាឧទ្ធរណ៍ នៅថ្ងៃចន្ទនេះ កម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យសកម្មជនដីធ្លី៤នាក់ នៅតំបន់បឹងកក់ជាប់ទោសម្នាក់ៗ៦ខែ ទុកជាបានការដដែល ដោយសំអាងថា​ ការសម្រេចរបស់តុលាការក្រុងភ្នំពេញធ្វើឡើងតាមនីតិវិធីច្បាប់។

កាលពីថ្ងទី១៩ខែកញ្ញាឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បាន​ផ្តន្ទា​ទោស​ស្ត្រី​បឹងកក់​៤នាក់ ​ដាក់​ពន្ធនាគារ​រយៈពេល​៦ខែ​ ដោយចោទប្រកាន់ពីបទ ​ជេរ​ប្រមាថ​ និង​ប្រឆាំង​នឹង​អាជ្ញាធរ​សាលា​រាជ​ធានី​ភ្នំពេញ​ កាលពី​ចុង​ឆ្នាំ​២០១១​ នៅមុខសាលារាជធានីភ្នំពេញ​។​ ដោយមិនសុខចិត្ត សកម្មជនទាំង៤នាក់ បានដាក់ពាក្យបណ្តឹងមកសាលាឧទ្ធរណ៍ ដើម្បីឲ្យតុលាការជាន់ខ្ពស់នេះ ទម្លាក់ការចោទប្រកាន់ទៅលើពួកគេ។

ប៉ុន្តែនៅថ្ងៃនេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ លោក​ ញូង​ ធុល បាន​ប្រកាស​សាលដីកា​ ដោយ​សម្រេច​តម្កល់​សេចក្តី​សម្រេចរបស់តុលាការជាន់ទាប​ ទុក​ជា​បាន​ការ​ដដែល​ ដោយសំអាងថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញធ្វើឡើងតាមនីតិវិធីច្បាប់។

សកម្មជនដីធ្លីទំាង៤នាក់នោះ រូមមានអ្នកស្រី ទេព វន្នី អ្នកស្រី ហេង មុំ អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូវ ឆវី។ ប៉ុន្តែតុលាការមិនបានឃុំខ្លួនស្រ្តី៣នាក់នោះទេ ដោយបើកសិទ្ធិឲ្យប្តឹងជំទាស់ ដោយឡែកអ្នកស្រី ទេព វន្នី តុលាការនៅបន្តឃុំខ្លួនដដែល ហើយអ្នកស្រី ត្រូវបានតុលាការកាត់ទោសមួយករណីថ្មីទៀតដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដែលសរុបតុលាការបានកាត់ទោស​៣ដងរួចហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ