ពលរដ្ឋថាពួកគេជាង៤ម៉ឺនគ្រួសារចាញ់បោកក្រុមហ៊ុនផ្ញើរប្រាក់មួយ

ពលរដ្ឋអះអាងថា ពួកគេរាប់ម៉ឺនគ្រួសារចាញ់បោកក្រុ​មហ៊ុនឯកជនមួយដែលឃោសនាឲ្យ ប្រជាពលរដ្ឋយកប្រាក់ទៅផ្ញើរ ដោយសន្យាផ្តល់ការប្រាក់ខ្ពស់។

ពលរដ្ឋប្រមាណ១០០នាក់នៅថ្ងៃចន្ទទី២៧កុម្ភៈនេះ នាំគ្នាមករកកិច្ចអន្តរាគមន៍​ពីក្រសួងមហាផ្ទៃ​និងរដ្ឋសភាឲ្យ​ដោយអះអាងថា ក្រុមហ៊ុនមួយ​ឈ្មោះអ៊ីប៉ីស៊ី​ ​(EBC)​បានបោកយកប្រាក់ពលរដ្ឋក្នុងម្នាក់ចម្លោះពី១ម៉ឺនដល់១០ម៉ឺនដុល្លា។​ ក្រុមពលរដ្ឋ​សរសេរលើបដាថា ក្រុមហ៊ុននោះបានបោកយក ពីពលរដ្ឋជាង​៤ម៉ឺនគ្រួសារទូរទាំង២៥ខេត្តក្រុង ​និងមានទឹកប្រាក់ប្រមាណជាង៨០លានដុល្លារ។

ពលរដ្ឋម្នាក់រស់នៅភ្នំពេញ លោក ប៉ូកានី រីខាន់ ប្រាប់អ្នកសាព័ត៌មានថា មូលហេតុដែលពលរដ្ឋចាញ់បោកប្រាក់ច្រើនបែបនេះ ដោយសារក្រុមហ៊ុន​សន្យាផ្តល់ការ​ប្រាក់ខ្ពស់​និងបានបង្ហាញលិខិតស្នាមនៃការចុះបញ្ជីរកស៊ីនៅក្រសួងមហាផ្ទៃ ក្រសួងហិរញ្ញាវត្ថុនិងក្រសួងពាណិជ្ជកម្ម ត្រឹមត្រូវ។

លោកបន្ថែមថា៖ «មុនពីពួកយើងដាក់លុយគាត់ បានបង្ហាញពីឯកសាផ្លូវច្បាប់ពាក់ព័ន្ធចេញពីក្រសួងមហាផ្ទៃ ក្រសួងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ដោយបានបិទនៅក្នុងការិយាល័យគេហ្នឹង ឲ្យយើងមើលឃើញច្បាស់នឹងភ្នែក។ អញ្ចឹងបានជាពួកយើង សម្រេចដាក់លុយ ហើយមាន មនុស្សគ្រប់សណ្ឋានទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋធម្មតា អញ្ចឹងអ្នកដាក់លុយហ្នឹងមិនតែអ្នក មានកំរិតវប្បធម៌ទាបទេ អ្នកមានកំរិតវប្បធម៌ខ្ពស់ក៍ចេញប៉ោកក្រុមហ៊ុនEBCនឹងដែរ»

ពលរដ្ឋម្នាក់ទៀតនៅខេត្តតាកែវ លោក ភិន សារីទ្ធ ឲ្យដឹងថាក្រុមហ៊ុន​ឃោស្នាថាដាក់ប្រាក់១ពាន់ដុល្លារទទួលបានការប្រាក់១រយដុល្លារក្នុង១ខែ ក្រោយលឺបែបនេះ បងប្អូនលោកចំនួន៨នាក់នាំគ្នាទៅចង់ការប្រាក់ពីធនាគារម្នាក់ជាង១ម៉ឺនដើម្បីយកដាក់ក្រុមហ៊ុននោះ ដោយលោក ថាបីខែដំបូងទទួលបានការធម្មតា ប៉ុន្តែខែបន្តបន្ទាប់ទៀតក្រុមហ៊ុនមិនបានបើកឲ្យឡើយ។

លោកបន្តថា អ្វីដែលធ្វើឲ្យបងប្អូនជឿជាក់ ហើយហ៊ានយកលុយទៅដាក់ដោយសារពេល ក្រុមហ៊ុននោះធ្វើការឃោសនាផ្សព្វផ្សាយមានអាជ្ញាធរពាក់ព័ន្ធដឹងលឺ។

លោកបន្ថែមថា៖ «ក្រុមហ៊ុនបានធ្វើការផ្សព្វផ្សារនៅសណ្ថាគារសុខាមានមនុស្សចូលរួមរាប់ពាក់ នាក់សួរថាពីមិនជឿ ហើយខ្ញុំបើនិយាយទៅជាអ្នកសិក្សាម្នាក់ដែរបែរជាចាញ់បោកគេ ប៉ុន្តែមិន មានតែខ្ញុំទេគឺចាញ់បោកទូរទាំងប្រទេស ២៥ខេត្តក្រុងដោយក្រុមហ៊ុនមានច្បាប់ចេញពី ក្រសួងមហាផ្ទៃដល់ពេលអញ្ចឹងពួកយើងក៍ជឿទៅ»

បើតាមតំណាងពលរដ្ឋ ដែលយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃឲ្យដឹងថា មន្រ្តីក្រសួងមហាផ្ទះ បានទទួលយកញត្តិ ដោយសន្យាដាក់ជូនថ្នាក់លើដើម្បីពិនិត្យ។

ចំណែកនៅរដ្ឋសភាវិញ តំណាងរាស្រ្តមកពីណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានសន្យាជំរុញករណីនេះឲ្យឆាប់មាន ណោះស្រាយ។

លោកបន្ថែម៖ «ខ្ញុំមិនទុករឿងហ្នឹងឲ្យនៅស្ងាត់ទេ ប៉ុន្តែបើថាមានថ្ងៃណាខ្ញុំឆ្លើយមិនបានទេព្រោះ ខ្ញុំមិនជាអ្នកដោះស្រាយទេ ខ្ញុំគ្រាន់តែអ្នកជំរុញឲ្យឆាប់មានដំណោះស្រាយ»

ពាក់ព័ន្ធនឹងករណីនេះចោទប្រកាន់នេះ វីអូឌីនៅមិនទាន់សុំការស្រាយបំភ្លឺពីតំណាងក្រុមហ៊ុនអ៊ីប៉ីស៊ីនៅឡើយទេ មកដល់ម៉ោងចេញផ្សាយនេះ។

បើតាមញត្តិពលរដ្ឋឲ្យដឹងថា ក្រុមហ៊ុនអ៊ីប៉ីស៊ី (EBC) មានការិយ័យធំនៅទីក្រុងហុងកុង ប្រទេសចិន ដែលមានលោក ស៊ាន តាន់ ប្រធានក្រុមហ៊ុន ដោយបានធ្វើប្រតិបត្តិការណ៍នៅ ប្រទេសកម្ពុជានៅឆ្នាំ២០១៣ និងបានសហការណ៍ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ី អាគ្នេយ៍ដែលមានបុគ្គលឈ្មោះ ហួត សុវណ្ណ ប្រធាននិងសមាគមប្រឹក្សាយោបល់វិនិយោគ ដែលបុគ្គលឈ្មោះ ជីហ្គោ សាលី ជាប្រធាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ