ពេជ្រ អាវីហ្សា ​ទម្លាក់​ចោល​បណ្ដឹង​​រឿង​ហិង្សា ​

តារាសម្ដែងល្បីឈ្មោះ កញ្ញា ពេជ្រ អាវីហ្សា (វង្ស សុម៉ាលីន)

យោង​តាម​ការ​បញ្ជាក់​ចុង​ក្រោយ ​គឺ​លោក​គៀង​​ ​ហេង​​​ដែលជា​អតីត​សង្សារ ត្រូវ​ជា​ប្អូនថ្លៃ​របស់​លោក​ឧកញ៉ាទ្រី ភាព ដែល​ត្រូវ​តុលាការ​ខេត្ត​ព្រះ​​សីហនុ​ចាប់​ឃុំខ្លួន​ពី​បទ​​ប្រើ​ប្រាស់អំពើ​ហឹង្សារ​ឡើង​ផ្អើលមហាជន​​​នា​ពេល​មុន ​ត្រូវ​បាន​​​កញ្ញា ពេជ្រ អាវីហ្សា​ខ្លួនឯង​​​ស្នើ​សុំអោយនៅ​ក្រៅឃុំ​​​​​ ដោយសម្អាងថា​លោក​មានជំងឺ​ឈឺច្រើន។ ជាមួយ​​គ្នា​នោះ ​​​នាង​ក៏​ប្រកាស​​​​ឈប់​សើរើ​លើបណ្ដឹង​មួយ​នេះ​ផងដែរ ​​ដោយ​​​​​ស្នើ​សុំ​តុលាការ​​​អោយ​បញ្ចប់​​​រឿង​មិនបាច់​​​បន្ត​និតិវិធី។

គ្មានអ្នកណាមិនដឹង​នោះទេថា តារា​​ចម្រៀង និងជា​តារា​ចម្រៀង​នាង​ពេជ្រ ​​អាវីហ្សា  និង​អតីត​​គូស្នេហ៍​បាន​ត​ទល់​គ្នា​​​​​នៅ​​ចំពោះ​មុខ​​​​មន្ត្រី​​​​តុលាការ​របស់​សាលាដំបូង​​​ខេត្ត​ព្រះ​សីហនុ ​កាលពីព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៦ ​ដោយមាន​ លោក ញឹម វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ និងលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអយ្យការសាលាដំបូងខេត្ត។ ​

នៅ​ចំពោះ​​មុខ​តុលាការ​​អ្នកទាំង​ពីរត្រូវ​បាន​គេបើក​សវនគារ​​លើ​​បណ្ដឹង​​រឿងព្រហ្មទណ្ឌលេខ៥៦៩ ដោយ​​មានជនជាប់ចោទឈ្មោះ គាង ហេង ភេទ ប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ​៤ ក្រុង-ខេត្តព្រះសីហនុ ​ពី​​បទ​​ប្រើអំពើហឹង្សាដោយចេតនា ដោយ​បណ្ដោយ​​អោយ​​តារា​ចម្រៀង​នាង សុខ ម៉ី ហៅ ពេជ្រ រីហ្សា បែករយះ​មុខ​​កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៦នោះ​។ ​​

នៅចំពោះមុខ​តុលាការ​​​​​តារា​ស្រី​រូប​នេះ មិន​បាន​​ដាក់​បន្ទុក​​​អោយតុលាការ​​​​ធ្វើ​និតិវិធីច្បាប់​​​​ដើម្បីអោយខ្លួនទទួល​បាន​យុត្តិធម៌ នោះទេ បែរជា​បាន​យល់ព្រមតាមការ​ស្នើ​សុំ​របស់​មេធាវីជន​​​ជាប់​ចោទ អនុញ្ញាតិអោយ​​​​លោកគៀង ហេង នៅក្រៅ​ឃុំ ​ដោយសារតែ​​​លោក​គៀង​ ហេង វះកាត់យកប្រមាត់ចេញ​ហើយ​ពោះវៀនក៏ត្រូវបានតភ្ជាប់​គ្នា​​ជាកង់ៗ មិនមាន​សុខ​ភាពរឹង​មាំ​ដូច​មនុស្ស​ធម្មតា។ ​យ៉ាងណាមិញ នាងថា​​ខ្លួននៅតែ​​​ទុក​លទ្ធភាព​​អោយ​តុលាការ​​​​​​​​ធ្វើ​ការ​កាត់ក្ដីតាម​​និតិវិធីច្បាប់​ដដែល​ទេ បើទោះជា​បាន​​​​​អង្វរ​ករ​អោយ​​​អតីត​គូស្នេហ៍នៅ​ក្រៅឃុំ។ ប៉ុន្តែ​​​ជំហរ​នោះ​ត្រូវ​បាន​​​​​កែ​ប្រែ​បន្ត​ទៀត ដោយសារតែ​នាង​លែង​ចង់​វែងឆ្ងាយ។  ​

​​​ពេជ្រ អាវីហ្សា បាន​សារភាពថា​ហេតុ​ផលដែល​នាង​​​​ទទួល​​​យកសំណើរ​របស់​គូស្នេហ៍​គឺ​ដោយសារតែ​នាង​មិន​ចង់មាន​បាប និង​បានដឹង​ថា​លោកគៀង ហេង បើ​​បណ្ដោយ​អោយ​នៅ​ជាប់ឃុំ គឺ​ពិតជា​មាន​បញ្ហា​សុខ​ភាពមុន​ការ​​កាត់​ក្ដី។ ​នាង​ថា​ខ្លួន​​​​​​​​​គ្រាន់តែមាន​បំណង​​ធ្វើអោយ​​​​​​​អតីត​គូស្នេហ៍ឈប់​ចង​ពៀ​រខ្លួ​ន និង​​ដោះខ្លួន​ប៉ុណ្ណោះ  អ៊ីចឹង​ហើយទើប​​យល់ថា​​​សម្រាប់​បណ្ដឹង​ដែល​បាន​ដាក់​​ប្ដឹង​បើទោះជា​​​មានការ​​​​កាត់​ក្ដី​ក៏​បាន​មិន​កាត់ក្ដីក៏​បាន គឺ​នាង​​​អស់ចិត្ត​។ នាង​ថា​គិត​សព្វៗ​ទៅ មិន​ចង់​អោយ​​​មាន​​រឿង​មើល​មុខ​គ្នា​​​មិន​ចំ​​​​​​កាន់តែច្រើននោះទេ ទើប​នាង​សម្រេច​បណ្ដោយ​​​​​​​តាម​​ភាព​ជាក់ស្ដែង និង​បានជំរាប​តុលាការ​ថា​នាង​លែង​ចង់​​ប្ដឹង​ផ្ដល់​អី​ហើយ ដោយ​គ្រាន់តែ​​សុំ​តម្កល់​ពាក្យ​បណ្ដឹង​នៅ​​នឹង​​​តុលាការ​​​ហើយ​​​សុំ​បញ្ចប់​ត្រឹមហ្នឹង​។ ​

នា​ងសារភាព​ថា៖ «​ខ្ញុំ​ខ្ជិលវែង​ឆ្ងាយ​ ទើប​​​​​អោយមេធាវី​ប្រាប់​​តុលាការ​​​ថា​​បញ្ចប់​បញ្ហា​​ត្រឹម​ហ្នឹង​ទៅ ​ព្រោះគាត់ ​​(គៀង ហេង​) មើលទៅ​​​​​​​​គាត់​​​ដូច​​​​​លែង​ហ៊ាន​ជាមួយខ្ញុំ​ហើយ​​!»

នាង​​ថា​​​ខ្លួនមិនទទួលសំណង​ណាមួយ​ពីការ​​​​​​ទម្លាក់​ចោល​បណ្ដឹង​នោះទេ ​តែមកពីនាងមិន​ចង់​អ្នកណា​​គុំគួននាង ហើយធ្វើអោយ​នាង​​​ពិបាកភ័យ​បាម្ភ​ពីសុវត្ថិភាពទើប​នាង​​​​សម្រេច​បញ្ចប់​​បញ្ហា​​​​ត្រឹម​​ជំនួប​​ទី១នៅ​តុលាការ។

នាង​​និយាយថា​«​​​​​ក្រោយពេលមានរឿង​ក៏ខ្ញុំអត់មាន​ប្ដឹង​គាត់អីដែរ ​​​គឺ​ខាងច្បាប់​ជា​អ្នកចាត់​ការទាំងអស់ ​​​​​ចឹង​​ហើយទើប​​ពេល​គេថា​​អោយ​បញ្ចប់​ត្រឹម​ហ្នឹង ខ្ញុំ​ក៏​ប្រាប់​តុលាការ​ថា​​​​​ប៉ុណ្ណឹង​ក៏​ប៉ុណ្ណឹង​ចុះ ​​សំខាន់អោយ​​​​​តែគាត់​​មកចង​ពៀរ​ខ្ញុំទៀត​!»

ជាមួយ​នាង​​ការ​​​ទទួលស្គាល់ថា​​​​​ពិត​ជា​បាន​ទម្លាក់ចោល​​បណ្ដឹង ពេជ្រ អាវីហ្សា បានអះអាងថា​ នាង និង​លោកគៀង ហេង មិន​បានត្រូវ​រ៉ូវ​​​​​ដាក់​គ្នា​ដូច​ដើម​នោះទេ ​បើទោះជា​រឿងរ៉ាវ​ទាំងអស់​​ត្រូវ​បាន​សម្រុះ​សម្រួល​គ្នា ដោយ​នាង​មិន​ទទួល​យកសំណង​​​​​​​​​​​ជាថ្នូរ​នឹង​ព្យាបាល​ខ្លួន។ នាងថា​​​អត់​មាន​​​​​​​ហេតុ​ផលដែល​នាង​សម្រេច​ចិត្ត​រួមរស់ជាមួយ​មនុស្ស​ដែល​​វ៉ៃ​តប់​នាង​​​​ដល់ថ្នាក់ជិត​ស្លាប់​​​​នោះទេ ​​បើទោះជា​​នាង​​យល់ថា​ក្រោយការ​​ផ្ទុះ​រឿង គឺលោកគៀង ហេង ​​​កែ​ប្រែ​​​ចរឹត​មិនដូច​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ