ចិន និង សិង្ហបុរីប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការទ្វេរភាគី

ចិន និង សិង្ហបុរី នៅថ្ងៃចន្ទនេះ ចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ​ ទ្វេរភាគី(JCBC) រវាងប្រទេសទាំងពីរនៅទីក្រុងប៉េកាំងនៃប្រទេសចិន។​

កិច្ចប្រជុំនេះ ធ្វើឡើង​រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។​ កិច្ចប្រជុំ​នេះ គឺចាប់ផ្តើមដោយសហប្រធាន ដោយភាគីសិង្ហបុរីដោយឧបនាយករដ្ឋមន្ត្រី​លោក​ Teo Chee Heanនិង ភាគីចិន​ដោយ ឧបនាយករដ្ឋមន្ត្រីលោក Zhang Gaoli។ នេះ បើតាមសារព័ត៌មាន​Channel News Asia។​

កិច្ចពិភាក្សាកម្រិតខ្ពស់នេះ គឺផ្តោតលើការពិភាក្សា ស៊ីជម្រៅ ដើម្បីពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងចិន និង សិង្ហបុរី។ កិច្ចប្រជុំប្រចាំឆ្នាំនេះអនុវត្តន៍តាំងពីឆ្នាំ២០០៤ លើកលែងឆ្នាំកន្លងទៅនេះ។​

ដំណើរការនៃកិច្ចប្រជុំនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន​ថ្លែងថា ចិនមើលឃើញថា សិង្ហបុរីគឺជាសមាជិកដ៏សំខាន់មួយរបស់ សហគមន៍អាស៊ាន និង ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសិង្ហបុរីឲ្យកាន់តែរឹងមាំទៅថ្ងៃអនាគត។​

ចំណុចនេះ ត្រូវបានថ្លែងបន្ថែមដោយ ឧបនាយករដ្ឋមន្ត្រីលោក​ Zhang Gaoli នៅថ្ងៃចន្ទនេះថា ចិន និង សិង្ហបុរីមានការទំនាក់ទំនងគ្នាកាន់តែរឹងមាំខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ