យ៉ាងហោចកម្មករ៤នាក់រងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង

(FB: សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា)

សហជីព អះអាងថា យ៉ាងហោចណាស់​កម្មករ ៤នាក់ រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយក្នុងខេត្តកំពង់ឆ្នាំងនៅព្រឹក​ថ្ងៃនេះ។

មន្រ្តីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំ លោក ណែន សារ៉ន ប្រាប់វីអូឌីថា នៅ​ព្រឹកថ្ងៃ​នេះ មានគ្រោះថ្នាក់ចរមួយកើតឡើង ដោយកម្មករបើកម៉ូតូមកបំពេញការងារ និង​បានរអិល​ដួល​ក្រោយ​ឡាន​ដឹក​ខ្សាច់ ចូលក្រោមរ៉ឺម៉កដឹកកម្មករបណ្តាលឲ្យ​កម្មករ ២នាក់របួសធ្ងន់ និង ២នាក់ទៀតរបួសស្រាល។

លោកបន្តថា ហេតុការណ៍នេះកើតឡើងនៅឃុំសេដ្ឋី ស្រុកសាម្គីមានជ័យ ហើយថា ក្រោយកើតហេតុនេះ មន្រ្តី ប.ស.ស. ប្រចាំខេត្តកំពង់ឆ្នាំង បានបញ្ជូនអ្នករងគ្រោះទាំងនោះ ទៅព្យាបាលនៅមន្ទីពេទ្យដើម្បី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ