អ្នកគាំទ្រនិងអ្នកប្រឆាំង ត្រាំ ប៉ះគ្នាត្រូវសមត្ថកិច្ចចាប់ខ្លួន​៤នាក់​

មនុស្សពីរក្រុមបានរុញច្រាននិងវាយតប់គ្នានៅឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ដោយសារមួយក្រុមគាំទ្រនិងមួយក្រុមទៀតប្រឆាំង ត្រាំ ហើយហេតុការណ៍នេះ នាំសមត្ថកិច្ចចេញមុខអន្តរាគមន៍និងឃាត់ខ្លួនមនុស្សចំនួ៤នាក់។​

តាមការចុះផ្សាយរបស់ ABC បានឲ្យដឹងថា មនុស្ស២០០០នាក់ ប្រមូលផ្តុំនៅឆ្នេរ Bolsa Chica តវ៉ាប្រឆាំង ត្រាំ ពេលនោះមានមនុស្សមួយក្រុម​ទៀត​មានគ្នាប្រមាណ​៣០នាក់ បានយកម្សៅម្រេចបាញ់លើអ្នកតវ៉ា បណ្តាលឲ្យមានកំហឹងផ្ទុះឡើងមានការវាយតប់ ទើបឈានដល់ការចាប់ខ្លួននិងមានរបួសស្រាល២នាក់។​

អ្នកតវ៉ាប្រឆាំង ត្រាំ ថ្លែងថា ពួកគេខឹង​ចំពោះការយកម្សៅម្រេចទៅបាញ់ដាក់ភ្នែកពួកគេទើបឈានដល់ការវាយតប់គ្នានៅលើឆ្នេរខ្សាច់នោះតែម្តង។​ អ្នកតវ៉ាបញ្ជាក់ថា មុន​ហិង្សារផ្ទុះឡើងពួកគេបានត្រៀមរៀបចំ បញ្ឈប់ការតវ៉ាទៅហើយ ហេតុការណ៍នោះក៏កើតឡើង​។​

នៅក្នុងដើមខែមីនា មានការតវ៉ាប្រឆាំងនិងគាំទ្រ ត្រាំ នៅ Berkeley និង California ហើយកើតហេតុវាយតប់គ្នា ដែលបានបណ្តាល្យមនុស្សជា១០នាក់រងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ