មេដឹកនាំជាប់ឆ្នោតហុងកុងអំពាវនាវឲ្យមានការផ្ទេរអំណាចដោយរលូន​

មេដឹកនាំចាប់ឆ្នោតថ្មីរបស់ហុងកុងលោកស្រី​ Carrie Lam បានជួបជាមួយមេដឹកនាំជិតផុតអាណត្តិដែលមិនសូវល្បី លោក​ Leung Chun-ying នៅថ្ងៃចន្ទនេះ ហើយបានអំពាវនាវឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី ខណៈស្ថានភាពនយោបាយកំពុងមានភាពតានតឹង។​

លោកស្រី​ Lam ក្លាយជាមេដឹកនាំហុងកុងតាមរយៈការបោះឆ្នោត កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលគេចោទថា នោះជាការរៀបចំដោយ រដ្ឋអំណាចទីក្រុងប៉េកាំង ក្នុងការរៀបចំឡើងឲ្យឈ្នះ។​

ក្រុមអ្នកតវ៉ាប្រឆាំងជាច្រើនដែលគាំទ្រ អ្នកនយោបាយប្រជាធិបតេយ្យ  បានចេញមុខប្រឆាំងលោកស្រី Lam និង គណៈកម្មាធិការចំនួន​១២០០នាក់ផ្សេងទៀត សម្រាប់ដឹកនាំ​ដែនដីកុងហុង។​

ទោះយ៉ាងណាលោកស្រី​ Lam  ថ្លែងថា លោកស្រី មានទំនុកចិត្តក្នុងការរៀបចំឲ្យមានការផ្ទេរអំណាចឲ្យរលូន។ លោកស្រីបានចាប់ដៃជាមួយមេដឹកនាំហុងកុងជិតផុតអាណត្តិលោក​ Leung។ លោកស្រី បញ្ជាក់ថា អ្វីដែលត្រូវធ្វើនៅពេលនេះគឺបង្រួបបង្រួមសង្គម ជាករណីត្រូវធ្វើមុនគេ បន្ទាប់មក​ត្រូវរៀបចំរចនាសម្ព័ន្ធក្នុងការដឹកនាំរដ្ឋាភិបាល ដើម្បីបំពេញភាពស្របច្បាប់ ឲ្យមានការទទួលស្គាល់គ្រប់ភាគី។​

លោកស្រី Lam ជាស្ត្រីទី១ដែលជាប់ឆ្នោតជា មេដឹកនាំ ដែនដីហុងកុង ហើយលោកស្រី នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី១ខែកក្កដាខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ