ត្រាំ យកគោលនយោបាយថាមពលស្អាតរបស់ អូបាម៉ា មកប្រើវិញ

ប្រធានាធិបតីថ្មីរបស់លោក​អាមេរិក លោក ឌូណល ត្រាំ នឹងចុះហត្ថលេខាលើការអនុវត្តឡើងវិញ​ លើគោលនយោបាយរបស់លោក ​អូបាម៉ា នៅថ្ងៃស្អែកនេះ ដែលកំណត់ពីការប្រើប្រាស់ ធ្យូងថ្ម ហ្គាស និងប្រេងឥន្ទនៈ ដើម្បីការពារបរស្ថាន។​

ប្រធានទីភ្នាក់ងារការពារបរិស្ថានលោក Scott Pruitt ថ្លែងថា គោលនយោបាយរបស់លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៥ ពីការប្រើប្រាស់ថាមពលស្អាត។ លោកថា កាលពីរដ្ឋការអាណត្តិមុន​គឺមានការប្រឆាំងយ៉ាងខ្លាំងលើការប្រើប្រាស់ហ្វូស៊ីល លោកថា លោកត្រាំ សន្យាកាត់បន្ថយថាមពលទាំងនោះ ហើយដាក់ជំនួសដោយកម្លាំងពលកម្មមនុស្សឡើងវិញ។​ នេះបើតាមសារព័ត៌មាន ABC។​

ទោះយ៉ាងក្រោយពេលលោក ត្រាំ ចូលកាន់តំណែងកាលពីដើមឆ្នាំ២០១៧នេះ លោក​បានប្រកាសលុបចូលគម្រោង និង គោលនយោបាយជាច្រើនដែលបង្កើនឡើងរដ្ឋការលោកអូបាម៉ា ដូចជា គោលនយោបាយថែទាំសុខភាព និង កិច្ចព្រមព្រៀង​ TPP ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ