ក្រសួងបរិស្ថានថា បទល្មើសព្រៃឈើនិងការជួញដូរសត្វព្រៃខុសច្បាប់នៅតែបន្តកើតមាន

រដ្ឋមន្រ្តីក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ក្នុងពិធី​សម្ពោធអគារក្រសួងបរិស្ថានថ្មី(រូបថតដោយណាត សុភាព​)

ក្រសួងបរិស្ថាន អំពាវនាវទៅ​ស្ថាប័នជាតិ និងអន្តរជាតិ ឲ្យ​ជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយថា បទល្មើសព្រៃឈើ និ​​ងការជួ​​ញ​ដូរសត្វព្រៃឆ្លងដែនខុសច្បាប់ នៅតែបន្តកើតមាន បើទោះបីមានការបង្ក្រាបច្រើនករណីក៏ដោយ។

នរគបាលជាតិបានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​​ស្តី​ពី​​សន្តិសុខ​បរិស្ថាន​ជា​តិ​ បទល្មើស​ព្រៃឈើ​ និង​សត្វព្រៃ​ ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅ​ថ្ងៃ​នេះថា ​បច្ចុប្បន្ននេះ បទល្មើស​ព្រៃឈើ ​និង​សត្វព្រៃឆ្លង​ដែ​នខុសច្បាប់​ ​បានបន្តកើតឡើង ស្ទើរគ្រប់​ទីកន្លែង​ ​ ទោះបីសមត្ថកិច្ចប​ង្ក្រាប បាន​ច្រើនករណីក៏​ដោយ។​

លោ​​ក សាយ សំអាល់ ត្រូវ​បាន​ដក​ស្រង់​សម្ដី ដែល​បាន​ថ្លែង​ថា ជនល្មើស បាន​​ប្រើ​​គ្រប់​ក​ល្បិច ដើម្បីនាំចេញដោយខុសច្បាប់ ដោយថា ខ្លះដាក់​ក្នុង​វ៉ាលី​​ដាក់​ក្នុង​កប៉ាល់​ជាដើម។​

​លោ​ក សាយ សំអាល់ បានរំឭកឲ្យ​សមត្ថកិច្ច​គ្រប់​ថ្នាក់​ ដូច​ជា​សមត្ថកិច្ច​គយ​ នគរបាល​សេដ្ឋកិច្ច​ កងរាជអាវុធហត្ថ​ និង​កម្លាំងយោធា​ រួម​​​ទាំ​ង​​ក្រសួងបរិស្ថាន​ និង​នគរបាល​ INTERPOL​ រួម​សហការ​គ្នា​ ដើម្បី​ទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធិភាព កុំឲ្យបាត់បង់​ធនធាន​ធ​ម្ម​​​​ជាតិ​​ដ៏​កម្រ​នៅ​ក្នុង​តំបន់​ និង​ពិ​ភ​លោក ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ