ចិនជំរុញឲ្យអាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់សមយុទ្ធយោធា

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ជំរុញ​កាលពីថ្ងៃពុធម្សិលមិញឲ្យអាមេរិក​ និង កូរ៉េខាងត្បូង បញ្ចប់សមយុទ្ធយោធា ដើម្បីបញ្ចប់ការគំរាមកំហែងកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ហើយធ្វើឲ្យមានភាពស្ងប់ស្ងាត់នៅឧបទ្វីបកូរ៉េទាំងមូល។​

លោកថ្លែងថា ទីក្រុងព្យុងយ៉ាងនៅតែបន្តសាកល្បងអាវុធនុយក្លេអ៊ែ គឺបញ្ជាក់ច្បាស់ណាស់ថា បំពានដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ប៉ុន្តែថា ការធ្វើសកម្មភាពហ្វឹកហាត់នៅជុំវិញឧបទ្វីបកូរ៉េមិនមែនជាផ្នែកមួយដែលជំរុញឲ្យមានដំណោះស្រាយនោះទេ។​នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

លោក បន្តថា សន្តិសុខ និង ស្ថិរភាពគឺមានសារៈសំខាន់ណាស់ ហើយវាអាចប្រែក្លាយទៅជាការបំផ្លាញយ៉ាងគ្រោះថ្នាក់ដោយសារជម្លោះគ្រប់ពេល។ លោកយី ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅប្រទេសអាល្លឺម៉ង់។​

រដ្ឋមន្ត្រីការបរទេសចិនបញ្ជាក់ថា ប្រទេសទាំងអស់គ្នាមិនត្រូវជួបហានិភ័យនៃសង្គ្រាមទេ សូម្បីតែមួយ១%ក៏ដោយព្រោះវាបង្កគ្រោះថ្នាក់ដែលមិនអាចនឹកស្មានដល់។​ លោកសូមឲ្យគ្រប់ភាគីទាំងអស់បញ្ឈប់រាល់សកម្មភាពទាំងអស់ដែលបង្កជាជម្លោះឲ្យកាន់តែខ្លាំងឡើង។​

ភាពតានតឹងរវាងអាមេរិក និង កូរ៉េខាងជើង កើនឡើងខ្លាំងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅពេលដែលកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធមីស៊ីល និង ប្រើហោវាសាស្រ្តខ្លាំងប៉ះជាមួយប្រធានាធិបតីអាមេរិក។​

នាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែ បានទៅដល់ឧបទ្វីបកូរ៉េតាំងពីដើមខែមេសា ដើម្បីចូលរួមសមយុទ្ធយោធា ដែលករណីនេះ ធ្វើឲ្យភាពតានតឹងកាន់ខ្លាំងឡើងបន្ថែមទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ