ម៉ាឡេស៊ីចាត់វិធានការប្រឆាំងម្ចាស់ WhatsApp នានាដែលផ្សាយព័ត៌មានមិនពិត

រដ្ឋអំណាចរបស់ម៉ាឡេស៊ី ប្រកាសត្រៀមចាត់វិធានការតាមផ្លូវច្បាប់​លើអ្នកគ្រប់គ្រង ឬ ម្ចាស់ WhatsApp ទាំងឡាយណា ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតផ្សេងៗនាំឲ្យអ្នកដែលទទួលបានមានការយល់ច្រឡំ។​

អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និង ប្រព័ន្ធផ្សព្វផ្សាយចម្រុះលោក​ Johari Gilani ថ្លែងថា នៅក្នុងច្បាប់ទំនាក់ទំនង និង ប្រព័ន្ធផ្សព្វផ្សាយចម្រុះ ឆ្នាំ១៩៩៨ គឺផ្តល់អំណាចឲ្យចាត់វិធានការប្រឆាំងអ្នកគ្រប់គ្រងមធ្យោបាយផ្សព្វផ្សាយណាមួយដែលប៉ះពាល់ដល់សន្តិសុខជាតិ។​

ក្នុងច្បាប់នោះក៏តម្រូវឲ្យមានការដាក់ទោសផងដែរដល់អ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិត មូលបង្កាច់ ញុះញង់ និង បង្ហាញព័ត៌មានដែល​ច្បាប់ហាមឃាត់។​

លោក​ Johari បញ្ជាក់ថា អ្នកប្រើប្រាស់បណ្តាញទំនងទំនងសង្គមទាំងនេះអាចនឹងត្រូវ ស្ថិតនៅក្រោមការស៊ើបអង្កេត គឺដោយផ្អែកទៅលើភស្តុតាងទៅតាមករណីនីមួយៗ។​

ទន្ទឹមនឹងនេះ អនុប្រធានសមាគមអ្នកប្រើប្រាស់បណ្តាញសង្គមនៃប្រទេសម៉ាឡេស៊ី លោក​ Mohd Yusof Abdul Rahman បានស្នើឲ្យមានការដាក់ចេញទណ្ឌកម្មប្រឆាំងអ្នកប្រើប្រាស់ WhatsApp ដែលផ្សព្វផ្សាយព័ត៌មានមិនពិតឲ្យបានឆាប់។​

នៅក្នុងប្រទេសឥណ្ឌា រដ្ឋាភិបាលបង្កើតច្បាប់ថ្មីដែរ គឺសម្រាប់អ្នកដែលប្រើប្រាស់បណ្តាញសង្គម WhatsApp ហើយបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅក្នុងក្រុមអាចត្រូវប្រឈមជាប់ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ