យុទ្ធនាការឃោសនារបស់ Macron មានការវាយប្រហារតាមអ៊ិនធើណែត

បេជក្ខជនប្រធានាធិបតីបារាំងលោក​ Emmmanuel Macron ឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា ក្រុមការងារឃោសរបស់លោកត្រូវបានបញ្ជាក់ថា មានការវាយប្រហារតាមអ៊ិនធើណែតចំនួន​៥ដង គឺមានសកម្មភាពតាំងពីខែមករាមក ប៉ុន្តែថាមិនបានធ្វើឲ្យប៉ះពាល់ដល់ឯកសារនានានោះទេ។​

Emmanuel Macron គឺជាបេក្ខជនប្រធានាធិបតីបារាំង ដែលមានប្រជាប្រិយភាពជាងគេក្នុងចំណោមគួរប្រជែងផ្សេងៗទៀត ដែលត្រៀមបោះឆ្នោតចុងក្រោយនៅដើមខែក្រោយនេះ។ ទោះយ៉ាងណាមានការអះអាងថា បេក្ខជនរូបនេះនៅតែមានប្រជាប្រិយដឹកមុខគេដដែលមិនមានការប្រែប្រួលអ្វីទេ។ នេះបើតាមសារព័ត៌មានChannel News Asia។​

ក្រុមការងារឃោសនារបស់ លោក​ Macronបញ្ជាក់ថា មានការសិក្សាសុវត្ថិភាពអ៊ិនធើណែតពីក្រុមហ៊ុន​ Trend Micro ដែលបញ្ជាក់ថា មានក្រុមចារកម្មតាមវាយប្រហារឯកសារនានារបស់លោក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ