អាស៊ីសេរីថា​អាជ្ញាធរ​បំភ័យអ្នកសារព័ត៌មាន​ក្នុង​​រដូវ​កាល​បោះ​ឆ្នោត​

លោក ​ហួត​ វុទ្ធី​ ឬ​ហៅ ​ជុន​ ច័ន្ទ​បុត្រ

វិទ្យុអាស៊ី​សេរី​ បានចាត់ទុកការចោទប្រកាន់លើបុគ្គលិករបស់ខ្លួនថាជា «រឿង​ហួស​ហេតុ» ដែល​អាជ្ញាធរ​យក​អ្នកសារព័ត៌មាន​ធ្វើ​ជា​មុខ​សញ្ញា​ ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​គំរាម​កំហែងដោយសារ​ការ​បំពេញ​ការងារ​។​

សេច​ក្តី​ថ្លែងការណ៍កាលពីម្សិលមិញ អាស៊ី​សេរី ​ឲ្យដឹងថា លោក ​ហួត​ វុទ្ធី​ ឬ​ហៅ ​ជុន​ ច័ន្ទ​បុត្រ​ មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ណា​មួយ​ទេ​ ហើយថាគាត់​ក៏​មិន​បាន​បន្លំ​ខ្លួន​ ឬក៏​លាក់​អត្តសញ្ញាណ​ជា​អ្នក​សារព័ត៌មាន​របស់​វិទ្យុអាស៊ី​សេរី​ ដែល​មាន​មនុស្ស​ស្គាល់​ជា​ទូ​ទៅ​។

សេច​ក្តី​ថ្លែងការណ៍ដដែល​បន្តថា ចំណាត់​ការ​ក្នុង​ពេលថ្មី​ៗ​មក​លើ លោក ​​ជុន​ ច័ន្ទ​បុត្រ​ ​គឺ​ «មានចេតនា​បំភិត​បំភ័យ​គាត់​ និងបុគ្គលិក​អាស៊ី​សេរី​ឯ​ទៀត​ ក្នុង​ពេល​ប្រកួត​ប្រជែង​ដ៏​ស្រួច​ស្រាវ​ក្នុង​រដូវ​កាល​បោះ​ឆ្នោត»​។

​ទោះជាយ៉ាង​នេះ​ក្តី​ អាស៊ី​សេរី អះអាងថា ចំណាត់ការនេះ វា​ក៏​មិន​អាច​រំខាន​ ឬ​ រារាំង​អ្នកសារព័ត៌មាន និង​បុគ្គលិក​អាស៊ីសេរី​ ក្នុងការរាយការណ៍​ព័ត៌​មាន​ពិតនោះទេ​។

VOD មិនអាចទាក់ទងអ្នកនាំពាក្យរបស់រដ្ឋាភិបាលបាននៅឡើយ។

តុលាការ ​កម្ពុជា បាន​​ចេញ​ដី​កា​កោះ​ហៅ​នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ ឲ្យ​ចូល​បំភ្លឺនៅដើមសប្តាហ៍ក្រោយ ជុំ​វិញ​​ការចោទ​ថា បាន​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ កាល​ពេល​ថ្មីៗ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ