មន្ត្រីជាន់ខ្ពស់វៀតណាមសួរសុខទុក្ខនិង​ផ្តល់​សម្ភារដល់នគរបាលខេត្តព្រះសីហនុ

ប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម បានសួរសុខទុក្ខ និង ផ្តល់សម្ភារជួយដល់ការបណ្តុះបណ្តាលមួយចំនួន​ដល់​គនរបាលកម្ពុជានៃខេត្តព្រះសីហនុ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៧ខែមេសានេះ គណៈប្រតិភូវៀតណាមដឹកនាំ​ដោយលោក​ ឡេ វ៉ាន់ធៀន និង មន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃសាលានគរបាលវៀតណាម បានសួរសុខទុក្ខនគរបាលកម្ពុជានៅខេត្តព្រះសីហនុ។

ក្នុងឱកាសនោះជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានជួបស្វាគមន៍ខាងភាគីវៀតណាម។ លោក ជូន ណារិន្ទក៏បានថ្លែងអំណរគុណដល់វៀតណាម​ដែលកន្លងមកបានជួយផ្នែក ស្មារតីនិងសម្ភារដល់នគរបាលកម្ពុជា លើវិស័យ បណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកទេស និងមុខជំនាញនគរបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ