មេដឹកនាំកូរ៉េទាំងពីរជួបគ្នារកសន្ដិភាពនៅថ្ងៃនេះ

មេដឹកនាំកូរ៉េទាំងពីរបានជួបពិភាក្សាទល់មុខគ្នាជាប្រវត្តិសាស្ដ្រ ដើម្បីស្វែងរកសន្ដិភាពពិតប្រាកដមួយ បន្ទាប់ពីសង្គ្រាម​នៅឧបទ្វីបកូរ៉េ ត្រូវបានបញ្ចប់ កាលពីឆ្នាំ១៩៥៣ ដែលបានបែងចែកកូរ៉េជាពីរផ្នែក គឺកូរ៉េខាងជើងកាន់របបកុម្មយនីស្ដ និងកូរ៉េខាងត្បូង កាន់របបសេរី។

ទីភ្នាក់ងារសារព័ត៌មាន​ YONHAP NEWS ចុះផ្សាយថា នៅព្រឹកថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមជំនួបពិភាក្សាគ្នាជាផ្លូវការ នៅជាប់តំបន់ព្រំដែន នៃប្រទេសទាំងពីរ ខណៈលោក គីម ជុងអ៊ុន បានឈាន​ជើងដើរឆ្លងព្រំដែន​ចូលទៅទឹកដីកូរ៉េខាងត្បូង​។

បើតាមទីភ្នាក់ងារសារព័ត៌មាន​ YONHAP NEWS ជំនួបរវាងមេដឹកនាំកូរ៉េទាំងពីរនេះ ធ្វើឡើងនៅតំបន់ព្រំដែន​គ្មានយោធា  (DMZ) ស្ថិតក្នុងតំបន់ Panmunjom ក្នុងទឹកដី​កូរ៉េខាងត្បូង ដែលនេះ គឺធ្វើឲ្យ លោក គីម ជុងអ៊ុន ក្លាយជាមេដឹកនាំ​កូរ៉េខាងជើងដំបូងគេ​ ដែលជាន់ទឹកដីកូរ៉េខាងត្បូង។

បើតាមសារព័ត៌មានដដែលនេះ មេដឹកនាំទាំងពីរបានចាប់ដៃគ្នា ហើយលោក គីម ជុងអ៊ុន ថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនឹងខិតខំរកដំណោះស្រាយដោយភាពស្មោះត្រង់ ដើម្បីបញ្ចប់ជម្លោះប្រទេសទាំងពីរ ខណៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ក៏សាទរចំពោះការសន្យាបែបនេះ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ