លោកហ៊ុន សែន​៖យើងមិនអាចជឿលើបក្សតូចៗដែលមិនបានកសាងអ្វីសម្រាប់ប្រទេស

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​កាល​ពី​​​​​​​​​​​​​​​​​​​​​​ពេល​កន្លង​ទៅ​(​រូបភាពពី​ហ្វេស​ប៊ុក​លោក ហ៊ុន​ សែន​)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំណាវនាវដល់ប្រជាពលរដ្ឋកុំឲ្យជឿ លើគណបក្សតូចៗ ដែលលោកថា បានតែសន្យាហើយមិនបានធ្វើអ្វីទាំងអស់សម្រាប់ប្រទេសជាតិនោះទេ។​

ស្របពេលដែលគ្រប់គណបក្សនយោបាយទាំងអស់ដែលបានចុះឈ្មោះប្រកួតប្រជែងកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះ នៅថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនសរសេរនៅលើហ្វេសប៊ុករបស់លោកថា គណបក្សប្រជាជនជា គណបក្សដែលធំជាងគេ បានបំពេញការងារសម្រាប់ជាតិច្រើនជាងគេ និង មានការគាំទ្រច្រើនជាងគេ។ ទន្ទឹមនឹងនេះ លោក​ក៏បានអំពាវនាវដល់ ពលរដ្ឋ​កុំឲ្យបោះឆ្នោតគាំទ្រគណបក្ស ដែលលោកចាត់ទុកថា ជាបក្សតូចៗមិនបានធ្វើអ្វីសម្រាប់ជាតិ​។ លោកសរសេរថា៖«​ ច្បាស់ណាស់ “គណបក្សប្រជាជនកម្ពុជា” គឺជាគណបក្សដ៏ធំបំផុតរបស់កម្ពុជា មានស្នាដៃដឹកនាំកសាងប្រទេសយ៉ាងច្រើនឥតគណនា។ យើងមិនអាចជឿទុកចិត្តទៅលើបក្សនយោបាយតូចៗ ដែលមិនបានកសាងអ្វីសម្រាប់ប្រទេស ហើយបានតែតែឃោសនា..សន្យាមាត់ទទេថានឹងធ្វើនេះ ធ្វើនោះ….បើជាប់ឆ្នោត (?) តើទុកចិត្តបានត្រង់ណា? គឺមិនអាចទេ!»

គណបក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនានេះ គឺមានគណបក្សនយោបាយចំនួន​១២ចូលរួម។ ក្នុងនោះមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបក្សទាំងពីរបានដាក់បេក្ខជនប្រកួតប្រជែងគ្រប់ឃុំសង្កាត់ទាំងអស់ទូទាំងប្រទេស។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ