ទឹកជំនន់នៅSri Lankaស្លាប់មនុស្ស៩១នាក់បាត់ខ្លួន​ជាង១០០នាក់​

ទឹកជំនន់នៅSri Lanka​(រូបភាពពី​ទីភ្នាក់ងារ​ Channel News Asia)

មន្ត្រីរបស់ស្រីលង្កាបានឲ្យដឹងថា របាយការណ៍បឋមទឹកជំនន់ និង បាក់ដី បង្កឡើងដោយភ្លៀងខ្យល់មូសុង បានបណ្តាលឲ្យមនុស្សចំនួន​៩១នាក់ស្លាប់ និង ជាង១០០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។​

តាមក្រុមការងារជួយសង្គ្រោះបានឲ្យដឹងថា មនុស្សជាង២០០០០នាក់ផ្សេងទៀត ត្រូវជម្លៀសចេញពីលំនៅឋានដោយសារទឹកជំនន់និងបាត់នៅភាគខាងត្បូង និង ខាងលិចនៅប្រទេស។​

រដ្ឋាភិបាលបានបញ្ជូននាវាយោធា និង ឧត្តម្ភាចក្រ ទៅតំបន់ដែលមានទឹកជំនន់ទាំងនោះ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។​ ទឹកជំនន់នៅពេលនេះ ត្រូវបានគេសន្និដ្ឋានមានលក្ខណៈដូចទឹកជំនន់កាលពីឆ្នាំ២០០៣ ដែលបានបំផ្លាញផ្ទះពលរដ្ឋជាង១០០០០ និង សម្លាប់មនុស្សអស់២៥០នាក់។ នេះបើតាមសារព័ត៌មានChannel News Asia។​​

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ Sri Lanka បញ្ជាក់ថា ការសម្លាប់អាចបន្តកើនឡើង ដោយសារស្ថានភាពនៃគ្រោះធម្មជាតិមិនទាន់ធូរស្រាល។​ មជ្ឈមណ្ឌលនេះ បញ្ជាក់ថា  ខ្យល់មូលសុងបាននាំឲ្យមានភ្លៀងធ្លាក់នៅភាគខាងត្បូង និង ខាងលិចយ៉ាងច្រើន ហើយពេលនេះស្ថានភាពនៅតំបន់មួយចំនួន​ក្រុមជួយសង្គ្រោះមិនអាចចូលទៅជួយតបាននោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ