កម្ពុជានិងថៃបង្កើនកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមព្រំដែន

ជំនួបរវាងកម្លាំងការពារព្រំដែនកម្ពុជា និងថៃ កាលពីម្សិលមិញ​(រូបភាពពីអគ្គស្នងការ​នគរបាលជាតិ)

កម្លាំងប្រដាប់អាវុធរបស់កម្ពុជា និង ថៃ បានបញ្ជាក់ជំហរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន។

ក្នុងជំនួបរវាងកម្លាំងការពារព្រំដែនកម្ពុជា និងថៃ កាលពីម្សិលមិញ នៅច្រកទ្វារអន្តរជាតិអូរស្មាច់-ឆងចម ធ្វើឡើងលើទឹកដីថៃ ខាងកម្ពុជាដឹកនាំដោយលោក​សូន្យ ណារ៉ា មេបញ្ជាការងយោធ ភូមិភាគទី៤ ចំណែកខាងថៃដឹកនាំ​ដោយលោក សុធិន បេនចាក់ វិឡៃគុណ នាយសេនាធិការយោធភូមិភាគទី២ នេះដោយ​យោង​តាម​​គេហទំព័រ​​អគ្គ​ស្នង​ការ​នគរបាល​ជាតិ។​

កិច្ចប្រជុំខាងលើបានលើកឡើងស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការនិង រក្សារសន្តិសុខសណ្តាប់ធ្នាប់តាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ។ ចំណុចទាំងនោះដូចជា បង្កើនការយោគយល់ដោះស្រាយបញ្ហា ផ្តល់ព័ត៌មានពេលចល័តទ័ព និង ការកំណត់ពេលជាក់លាក់ក្នុងការជួបប្រជុំគ្នាជាដើម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ