សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមរស់នៅកម្ពុជាខុសច្បាប់ចំនួន ២៩នាក់

ជនជាតិវៀតណាម​ដែល​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​(រូបភាពពី​អគ្គ​ស្នង​ការ​នគរបាល​ជាតិ)

ជនជាតិវៀតណាម ២៩នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២៦ ខែឧសភានេះបន្ទាប់ពីរកឃើញថាបានមក រស់នៅកម្ពុជាដោយខុសច្បា​ប់ ។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី ២៧នេះបានឱ្យដឹងថា​ ជនជាតិ វៀតណាមចំនួន ២៩នាក់ ក្នុងនោះមានស្រីចំនួន ៧នាក់ត្រូវបានសមត្ថកិច្ចរកឃើញថា បានលួចឆ្លងដែន ដោយខុសច្បាប់ និងកំពុងលួចស្នាក់នៅកម្ពុជាដោយគ្មានលិខិតឆ្លង ដែនថែមទៀតផង។

នៅក្នុងរបាយការណ៍ដដែលនោះបានបញ្ជាក់ថាជនជាតិវៀតណាមទាំងនោះបានធ្វើការងារដោយគ្មានឯកសារត្រឹមត្រូវនៅទីតាំងហាងកាត់សក់ និងហាងលក់កាហ្វេនៅសង្កាត់ច្បារ អំពៅទី២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានបញ្ជាក់ថាជនឆ្លងដែនខុសច្បាប់ទាំងនោះបានបញ្ជូនទៅអគ្គនាយកដ្ឋានបន្តនីតិវិធីតាមផ្លូវច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ