អនាគត​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​អះ​អាង​ចង់​ប្រើ​ច្បាប់​ប្រហារ​ជីវិត​ដើម្បី​ដាក់ទណ្ឌកម្ម

អនាគត​ប្រធានាធិបតី​ថ្មី​ហ្វីលីពីនលោក Rodrigo Duterte (រូបភាពពី AFP)

អនាគតប្រធានាធិបតីថ្មីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃនេះបានថ្លែងវាយប្រហារទៅលើសកម្មជនសិទ្ធិមនុស្សដោយហៅពួកគេថា «ក្រុមឆ្កួតឡប់» ខណៈដែលលោកការពារជំហរប្រកាន់តឹងរឹងរបស់លោកប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនិងសង្កត់ធ្ងន់ថា ទោសប្រហារជីវិតគឺជាការកាត់ទោសមនុស្ស។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា លោក Duterte បានថ្លែងសុន្ទរកថាដ៏វែងមួយនៅឯទីក្រុង Davao នៅភាគខាងត្បូងហ្វីលីពីន ដោយបានគូសបញ្ជាក់ពីទស្សនៈវិស័យរបស់លោកសម្រាប់ប្រទេសមួយនេះនៅពេលលោកចូលកាន់តំណែងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដោយផ្ដោតសំខាន់ទៅលើផែនការដ៏ចម្រូងចម្រាស់ក្នុងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។

ផែនការរបស់លោក Duterte ក្នុងការបោសសម្អាតក្មេងៗនៅតាមដងផ្លូវនិងដាក់ឲ្យប្រើប្រាស់ច្បាប់ប្រហារជីវិតឡើងវិញ បានរងការរិះគន់ពីក្រុមសិទ្ធិមនុស្សនិងសមាជិកសភា។

ប៉ុន្តែលោក Duterte បានចាត់ទុកការរិះគន់ទាំងនោះថាជាការរិះគន់បែបឆ្កួតឡប់។ លោកថ្លែងថា៖ «ខ្ញុំជឿជាក់លើការដាក់ទោស។ ហេតុអ្វី? អ្នកគួរតែទទួលទោស។ នៅពេលអ្នកសម្លាប់នរណាម្នាក់ អ្នកគួរតែស្លាប់»។

លោក Duterte អាយុ៧១ឆ្នាំបានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីខែមុន បន្ទាប់ពីធ្វើយុទ្ធនាការផ្ដោតសំខាន់ទៅលើការបញ្ចប់បទឧក្រិដ្ឋដែលកំពុងរីករាលដាល ដោយលោកព្រមានថាហ្វីលីពីនប្រឈមមុខនឹងការក្លាយទៅជារដ្ឋគ្រឿងញៀនមួយ។

លោកបានសន្យាសម្លាប់ឧក្រិដ្ឋជន១ម៉ឺននាក់ ដោយអនុញ្ញាតឲ្យកម្លាំងសន្តិសុខបាញ់សម្លាប់ពួកគេទៅតាមបញ្ជា។

លោក Duterte ក៏បានអនុញ្ញាតឲ្យនគរបាលសម្លាប់ពួកឧក្រិដ្ឋជនគ្រឿងញៀន ហើយជំរុញឲ្យប្រជាជនសាមញ្ញចាប់ឬសម្លាប់ជនសង្ស័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ