ឯកអគ្គរដ្ឋទូតអាមេរិក​ថាការ​ប្រារព្ធ​សប្តាហ៍​អាហារ​​ដ្ឋានអាចទាក់ទាញវិនិយោគអាមេរិកកាន់តែច្រើន

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William A. Heidt ចូលរួមប្រារព្ធពិធីសប្តាហ៍អាហារដ្ឋានអាមេរិក

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William A. Heidt នៅព្រឹកនេះលើកឡើងថាការប្រារព្ធសប្តាហ៍អាហារដ្ឋានអាមេរិកនៅកម្ពុជា នឹងធ្វើឲ្យប្រជាជនកម្ពុជាបានស្គាល់ម្ហូបអាហារនិងអាចទាក់ទាញវិនិយោគអាមេរិកកាន់តែច្រើន។

ក្នុងពិធីប្រារព្ធសប្តាហ៍ដំបូងស្តីពីអាហារដ្ឋានអាមេរិកក្នុងភោជនីយដ្ឋានភីហ្សាដូមីណូ (Domino’s Pizza) លោក William A. Heidt ថ្លែងថានៅកម្ពុជាមានអាហារដ្ឋានអាមេរិកប្រមាណជា២០យីហោនិងប្រមាណជា១០០កន្លែងទូទាំងកម្ពុជាបានចូលរួមក្នុងការប្រារព្ធពិធីនេះ។ លោកបន្តថាការប្រារព្ធពិធីនេះនឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាអាចយល់ពីការផ្សារភ្ជាប់រវាងអាមេរិកនិងកម្ពុជាតាមរយៈម្ហូបអាហារ ហើយថាការនាំយកអាហារអាមេរិកមកកម្ពុជាគឺជាសញ្ញាមួយដែលបង្ហាញថាកម្ពុជាមានមានការរីកផ្នែកសេដ្ឋកិច្ច។

លោកឯកអគ្គរដ្ឋទូតបន្ថែមថា ការប្រារព្ធពិធីនេះគឺជាការលើកទឹកចិត្តឲ្យក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជានិងនាំយកផលិតផលកម្ពុជាទៅកាន់សហរដ្ឋអាមេរិក។

13516166_10153818498148224_4198301405092959253_n
យីហោអាហារដ្ឋានអាមេរិកដែលចូលរួមប្រារព្ធសប្តាហ៍អាហារដ្ឋានអាមេរិកនៅកម្ពុជា (រូបភាពពីហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា)

លោកមានប្រសាសន៍ថា៖ «យើងមិនគ្រាន់តែជួបជាមួយរដ្ឋាភិបាលទេ តែយើងក៏បានជួបជាមួយក្រុមហ៊ុនអាមេរិកដែរ ដើម្បីបានយល់ពីការវិនិយោគនៅកម្ពុជា ដូច្នេះបានយើងស្នើឲ្យមានការចុះហត្ថលេខាលើការបណ្តាក់ទុនមុខរបរជំនួញដែលអាចធ្វើឲ្យយើងនាំយកក្រុមហ៊ុនអាមេរិកមកកម្ពុជាកាន់តែច្រើន»។

សប្តាហ៍អាហារដ្ឋានអាមេរិកនៅកម្ពុជានឹងត្រូវប្រារព្ធឡើងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ដែលជាទិវាបុណ្យឯករាជ្យជាតិនៅក្នុងសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលនៃសប្តាហ៍អាហារដ្ឋាននេះ អាហារដ្ឋានដែលនាំយកអាហារមកពីទូទាំងសហរដ្ឋអាមេរិកមកលក់ក្នុងរាជធានីភ្នំពេញនឹងផ្តល់ការបញ្ចុះតំលៃពិសេសជាច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ