ថៃចោទប្រកាន់​អ្នកការពារសិទ្ធិមនុស្សករណី​រាយការណ៍ពី​យោធាធ្វើទារុណកម្ម​អ្នកជាប់ឃុំ​

(រូបភាពពី Aljazeera)

អាជ្ញាធរថៃបានចោទប្រកាន់អ្នកការពារសិទ្ធិមនុស្សបីនាក់ថាបានប្រព្រឹត្តបទឧក្រិដ្ឋព្រហ្មទណ្ឌបរិហារកេរ្តិ៍ ករណីចេញរបាយការណ៍កម្រមួយស្តីពីការធ្វើទារុណកម្មអ្នកជាប់ឃុំដែលបះបោរនៅភាគខាងត្បូងប្រទេស។

ក្នុងរបាយការណ៍របស់អ្នកការពារសិទ្ធិមនុស្សបានបញ្ជាក់ថាបានសម្ភាសន៍អ្នកជាប់ឃុំចំនួន៥៤នាក់ ហើយពួកគេបានពិពណ៌នាពីការធ្វើទារុណកម្មផ្លូវកាយនិងផ្លូវចិត្តដោយទាហាននិងនគរបាលនៅភាគខាងត្បូង។

អ្នកទាំងបីនោះមានឈ្មោះ Pornpen Khongkachonkiet, Anchana Heemmina និង Somchai Homlaor ពួកគេត្រូវបានចោទប្រកាន់កាលពីថ្ងៃអង្គារម្សិលមិញពីបទបរិហារកេរ្តិ៍ត្រូវជាប់ពន្ធនាគារ២ឆ្នាំនិងបទបំពានលើច្បាប់កុំព្យូទ័រត្រូវជាប់ពន្ធនាគារ៣ឆ្នាំ។ នេះបើតាមសារព័ត៌មាន Aljazeera។

ក្រុមអ្នកសិទ្ធិមនុស្សបានលើកឡើងថានេះជាទម្លាប់ទៅហើយដែលរដ្ឋាភិបាលប្រើទាំងកម្លាំងយោធានិងច្បាប់ ដើម្បីការពារអំណាចហើយបំបិទសំឡេងអ្នកហ៊ានរិះគន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ