នគរបាលចិនឃាត់ខ្លួនស្ត្រីកាន់សាសនាគ្រឹស្ត១៨នាក់​ករណីឃាតកម្ម​

នគរបាលចិន​បានឃាត់ខ្លួនស្ត្រីអ្នកកាន់សាសនាគ្រឹស្តចំនួន​១៨នាក់ ដោយសង្ស័យថា ក្រុមនេះបានវាយដំលើស្ត្រីម្នាក់ អ្នកមានជំនឿដូចគ្នានេះស្លាប់នៅភោជនីយដ្ឋានមួយកាលពីឆ្នាំ២០១៤ ដោយសារមូលហេតុមិនព្រមប្រាប់លេខទូរសព្ទ ហើយចោទថា ខ្មោចចូល។​

ព្រះវិហារគ្រឹស្តដែលគេឲ្យតម្លៃថា មានឥទ្ធិពលខ្លាំង Almighty God ​បានបង្កើតឡើងនៅឆ្នាំ១៩៩០ ហើយគេអះអាងថា ព្រះយេស៊ូជាអ្នកធ្វើឲ្យស្ត្រីនៅចិនមានឥទ្ធិពលរស់​ឡើងវិញ។

អាជ្ញាធរចិនបានបង្ក្រាបលើក្រុមនេះ និង ឃាត់ខ្លួន​សមាជិកព្រះវិហារនោះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។​ ស្របពេលដែលមានការឃាត់ខ្លួនជាបន្តបន្ទាប់នេះ អាជ្ញាធរក៏បានរឹបអូសយកកុំព្យួទ័រ និងសៀវភៅផ្សេងៗទៀត ដែលប្រើក្នុងការជ្រើសរើសសមាជិកនោះ។​នេះ បើតាមសារព័ត៌មានBBC។​

ក្រុមនេះពួកគេឲ្យតម្លៃស្នូលលើជំនឿ ព្រះគឺមានឥទ្ធិពលអស្ចារ្យព្រះគ្រឹស្តគឺជម្រើសចុងក្រោយនៃជំនឿ។​

ស្របពេលសាសនាគ្រឹស្តពិបាកក្នុងការផ្សព្វផ្សាយនោះ ព្រះវិហារ Almighty God ដែលកំពុងមានបញ្ហានេះ រងការចោទថា កំពុងតែធ្វើសកម្មភាពឲ្យមានការបែកបាក់រវាងមិត្តភ័ក្តិ  ក្រុមគ្រួសារ និង ដាក់សម្ពាធឲ្យសមាជិក ដើម្បីជាថ្នូរក្នុងការជួយឲ្យរួចផុតពីទោស ឬ អំពើទាំងឡាយ។​

ហេតុការណ៍កើតឡើងនៅឆ្នាំ២០១៤ គឺក្រុមស្ត្រីទាំងនេះ បានវាយជនរងគ្រោះប្រើកៅអី និង ដែក​រហូតដល់ស្លាប់ដោយចោទថា មានវិញ្ញាណបីសាច ឬ អំពើបានចូលធ្វើឲ្យវង្វេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ