ជនសង្ស័យជាង១ម៉ឺននាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន​

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមមុខសញ្ញាចែកចាយគ្រឿងញៀនជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់ នៅទូទាំងប្រទេស ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ មានរយៈពេល៦ខែ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និងកំណត់ទិសដៅដើម្បី អនុវត្តយុទ្ធនាការលើកទី២ ​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ​ និងជាប្រធានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ បានថ្លែងជំរុញលើកទឹកចិត្តឲ្យសមត្ថកិច្ចខិតខំបង្ក្រាបបន្ថែមទៀត។ លោក ស ខេងបញ្ជាក់ថា ក្រសួងមានត្រៀមលុយជិត១លានដុល្លារ ដើម្បីធ្វើជារង្វាន់លើកទឹកចិត្តដល់នគរបាលមានស្នាដៃ។​

អគ្គស្នងការរងនគរបាលជាតិ លោកម៉ក់ ជីតូ បានឲ្យដឹងថា ​យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១​ រយៈពេល៦ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៧នេះ អាជ្ញាធរជាតិ​ បានបង្ក្រាបក្រុមមុខសញ្ញា ចែកចាយគ្រឿងញៀនបានជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់ នៅទូទាំងប្រទេស៕

ហូរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ