បុរសម្នាក់ត្រូវនគរបាលបាញ់ស្លាប់នៅកណ្តាលក្រុងស៊ីនី

បុរសម្នាក់ត្រូវបានសមត្ថកិច្ចអូស្ត្រាលីបាញ់ស្លាប់នៅស្ថានីយ៍រថភ្លើងក្នុងកណ្តាលទីក្រុងស៊ីនី នៅពេលដែលមានការប្រឈមមុខដាក់គ្នាមួយ។​

ហេតុការណ៍នេះកើតឡើងនៅក្បែរកន្លែងហាងលក់ផ្កាមួយ ហើយបុរសនោះ បានធ្វើដំណើរចូលស្ថានីយ៍រថភ្លើង កាលពីល្ងាចថ្ងៃពុធម្សិលមិញ។​ នេះបើតាមសារព័ត៌មានBBC។​

នគរបាលថា បុរសនោះត្រូវបានគេរាយការណ៍ថា ជាចោរហើយក្រោយមកបន្តិចបុរសនោះក៏ត្រូវបានបាញ់សម្លាប់បន្ទាប់ពីការប្រឈមមុខជាមួយនគរបាល។​ នគរបាលបញ្ជាក់ថា ករណីនេះ មិនពាក់ព័ន្ធអំពើភេរវកម្មនោះទេ។​ សាក្សីបញ្ជាក់ថា បុរសនោះបានកាន់កន្ត្រៃធ្វើជាវុធ តតាំងជាមួយសមត្ថកិច្ចមុនពេលបាញ់ស្លាប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ