ព្រះសង្ឃមួយអង្គប្រមូលស្នាមមេដៃប្តឹងលោក ខឹម វាសនា

(FB: Hor Sokhon)

ព្រះសង្ឃមួយអង្គគង់នៅរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ពីការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្តឹងទៅកាន់ស្ថាប័ន្ធពាក់ព័ន្ធឲ្យចាត់វិធានការលើប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក ខឹម វាសនា ពាក់ព័ន្ធការចោទថាប្រមាថ សាសនា ជាតិសាសន៍ និងព្រះមហាក្សត្រ។​

នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ ព្រះតេជគុណ ហោ សុខុន ​ព្រះចៅអធិការវត្តច្បារអំពៅ មានថេរដីកាថា បណ្តឹងនោះព្រះអង្គធ្វើឡើងមិនមែនជាទំនាស់បុគ្គលនោះទេគឺព្រះអង្គបញ្ជាក់ថា ជារឿងប៉ះពាល់ដល់ជាតិ​ សាសនា ព្រះមហាក្សត្រ។

ព្រះតេជគុណ ហោ សុខុន​ បញ្ជាក់ថា ក្រោយពេលប្រមូលស្នាមមេដៃរយៈពេល​ពីរខែក្រោយ​ នឹងដាក់ទៅស្ថាប័នពាក់ព័ន្ធរួមមានក្រសួងមហាផ្ទៃ រដ្ឋសភា ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីនិងស្ថាប័នព្រះបរមរាជវាំង ចំណែក​តុលាការព្រះអង្គថា ជាជម្រើសចុងក្រោយ។​

កាលពីចុងខែមិថុនា ប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ ឈ្មោះ សុច សឿង បានដាក់ពាក្យប្តឹងលោក ខឹម វាសនា ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដោយចោទថា មេបក្សរូបនោះ បានជេរប្រមាថនិងមើលងាយពូជសាសន៍ខ្មែរ ហើយប្រើពាក្យអសុរសជាច្រើន ប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ