បំរាមអ្នកប្តូរភេទមិនឲ្យចូលបម្រើយោធាអាមេរិកមិនទាន់អនុវត្តកើត

សេតវិមាននៅមិនទាន់ដាក់ចេញគោលនយោបាយយ៉ាងណា ដើម្បីអនុវត្តបំរាមរបស់ប្រធានាធិបតី ដូណល ត្រាំ ដែលហាម​អ្នកប្តូរភេទ មិនឲ្យចួលបម្រើក្នុងជួរកងទ័ពនៅឡើយទេ។​

លោកត្រាំ បានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោក​កាលពីថ្ងៃពុធម្សិលមិញពីការហាមអ្នប្តូរភេទមិនឲ្យចូលបម្រើក្នុងជួរកងទ័ព នាំឲ្យមាន​ការភ្ញាក់ផ្អើលនិងមានការរិះគន់ពីក្រុមអ្នកការពារសិទ្ធិមនុស្ស។​ នេះបើតាមសារព័ត៌មាន BBC។​

អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សេនដ័រ ថ្លែងថា ខាងក្រុមការងារដ្ឋការត្រូវការធ្វើការងាររយៈពេលវែងឆ្ងាយជាមួយមន្ទីរប៉ង់តាហ្គោនជាទីបញ្ជាការដ្ឋានកងទ័ពអាមេរិក ដើម្បីអនុវត្តបំរាមរបស់លោកត្រាំ។​

នៅមិនទាន់មានភាពច្បាស់លាស់ថា ត្រូវអនុវត្តន៍យ៉ាងណាចំពោះ វិមានការរបស់លោកត្រាំនេះនៅឡើយបើទោះជាប្រធានាធិបតីបានបញ្ជាក់ហេតុផលច្បាស់លាស់ពីបំរាមនេះក៏ដោយ។​

លោក ត្រាំលើកឡើងថា កងទ័ពអាមេរិកត្រូវផ្តោតសំខាន់លើភាពជោគជ័យខ្លាំងក្លាបំផុត ហើយមិនត្រូវចំណាយពេលចំណាយលុយលើផ្នែកប្តូរភេទនាំឲ្យរាំងស្ទះដល់ការងាររបស់ក្រុមយោធានោះទេ។​

លោកស្រី សារ៉ា សេនដ័រ ថ្លែងថា ការសម្រេចរបស់រដ្ឋាភិបាលនៅពេលនេះ គឺធ្វើឡើងស្របទៅតាមគំនិតនិងការចង់បានរបស់ក្រុមយោធាគឺមិនមានហេតុផលអ្វីផ្សេងក្រៅពីនេះនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ