លោក សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត

ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត (ពៅ មេត្តា)

អតីត​ប្រធាន​គណបក្សប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​អាយុ​គ្រប់​បោះឆ្នោត​ ហើយ​មិន​ទាន់​មាន​ឈ្មោះ​ ឲ្យ​ទៅ​បំពេញ​បែបបទ​ចុះ​ឈ្មោះ ​ដើម្បី​ទទួល​បាន​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំក្រោយនេះ​។​

លោក​ សម រង្ស៊ី ​ថ្លែង​តាម​វីឌីអូខ្លីប​ក្នុង​ហ្វេសប៊ុក​របស់​លោកថា​ កិច្ចការ​ចំពោះ​មុខ​ ដែល​ពលរដ្ឋ​មិន​មាន​ឈ្មោះ​បោះឆ្នោត​ត្រូវ​ធ្វើ​ពេល​នេះ​ គឺ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​តាម​ការ​កំណត់​របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​បាន​ប្រកាស។​

តាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​គឺ​មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ហើយ​មិន​ទាន់​មាន​ឈ្មោះ​បោះឆ្នោត​មាន​ប្រមាណ​១លាន៥សែននាក់​។ ចំណែក​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​គឺ​ចាប់​ផ្តើម​ពី​ថ្ងៃទី​១ខែកញ្ញា ដល់​ថ្ងៃទី​៩ខែវិច្ឆិកា​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ