ក្រសួងថាភ្លៀងអាចបង្កជាជំនន់ទឹកភ្លៀងនៅខេត្តចំនួន៦

ទឹកជំនន់ដោយសារភ្លៀងខ្លាំង (ដោយ មាស មុនី)

ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុនៅខេត្តចំនួន៦ ដោយថាអាចនឹងមានជំនន់ទឹកភ្លៀង។

ការព្យាករណ៍អាកាសធាតុនេះក្រសួងបានបញ្ជាក់ថាចាប់ពីថៃ្ងទី២៧ខែកញ្ញាដល់ថៃ្ងទី៣ខែតុលាឆាំ្ន២០១៦ ភ្លៀងនៅតែបន្តធា្លក់រាយប៉ាយចាប់ពីបង្គួរទៅច្រើននៅតាមតំបន់វាលទំនាបនិងតំបន់ខ្ពង់រាប ចំណែកឯតំបន់មាត់សមុត្រវិញអាចនឹងមានភ្លៀងពីមធ្យមទៅច្រើន ហើយភ្លៀងអាចបង្កឲ្យមានជាជំនន់ទឹកភ្លៀងចាប់ពីថៃ្ងទី១ដល់ថៃ្ងទី៣ ខែតុលា ឆាំ្ន២០១៦។

ក្រសួងបានបញ្ជាក់ថាខេត្តដែលទទួលរងជំនន់ទឹកភ្លៀងមានខេត្តពោធិ៍សាត់ កំពង់សឺ្ព កំពង់ឆាំ្នង កណ្ដាល តាកែវ និងខេត្តកំពត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ